• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារពិភពលោក (WB) ដឹកនាំដោយលោកស្រី Amal Talbi


ផុសថ្ងៃ: 04-09-2025 | អ្នកអាន: 160 |

Share


នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Amal Talbi ប្រធានកម្មវិធីសកលសម្រាប់វិស័យធនធានទឹកសម្រាប់កសិកម្មនៃធនាគារពិភពលោក(WB) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
 
 
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូធនាគារពិភពលោក(WB) ព្រមទាំងបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះធនាគារពិភពលោក(WB) សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិជាមួយក្រសួងធនធានទឹក និងឧតុនិយមលើគម្រោងអភិវឌ្ឍន៍នានាដូចជា គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP) គម្រោងធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជា(CASDP) និងការគាំទ្រការបង្កើតគម្រោងសម្រាប់គម្រោងទន្លេសាប ជាដើម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
 
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូធនាគារពិភពលោកអំពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ទៅដល់វិស័យឯកជន ដើម្បីចូលរួមការអភិវឌ្ឍលើគ្រប់វិស័យ តាមយន្តការការចូលរួមពីវិស័យឯក និងភាពជាដៃគូរវាងរដ្ឋនិងឯកជន(ភ.រ.ជ.) ហើយថ្មីៗនេះក្រសួងធនធានទឹក និងឧតុនិយម ក៏បានបង្កើតអង្គភាពគ្រប់គ្រងគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជនលើហេដ្ឋារចនាសម្ព័ន្ធសំណង់ការងារទឹកផងដែរ ដើម្បីទាក់ទាញវិស័យឯកជនចូលរួមវិនិយោគលើការងារប្រតិបត្តិការនិងថែទាំប្រព័ន្ធធារាសាស្ត្រ ដើម្បីផ្ដល់សេវាផ្គត់ផ្គង់ទឹកស្រោចស្រពប្រកបដោយនិរន្តរភាព។
 
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រុមការងារធនាគារពិភពលោក(WB) និងបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំការគាំទ្រពីធនាគារពិភពលោកលើការសិក្សាម៉ូដែលគំរូនៃការចូលរួមពីវិស័យឯកជន និងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលសមស្របសម្រាប់បរិបទប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា ព្រមទាំងការអនុវត្តគំរូគម្រោងសាកល្បងនៃការចូលរួមរបស់វិស័យឯកជនក្នុងម្រោងកែលម្អសន្តិសុខទឹកកម្ពុជា​(CaWSIP) របស់ធនាគារពិភពលោកផងដែរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោក Rajesh Yadav


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនៃសំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យទីតាំងអនុគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ


>> សេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែង ត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ស្ថិតក្នុងស្រុកបូរីជលសារ ខេត្តតាកែវ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង