• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញចូលរួមប្រជុំពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយក្រុមការងារក្រុមប្រឹក្សាទឹកអាស៊ី ដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលទឹកអាស៊ីលើកទី២៣ នៅប្រទេសវៀតណាម


ផុសថ្ងៃ: 16-10-2025 | អ្នកអាន: 676 |

Share


នៅល្ងាចថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូជាមួយក្រុមការងារក្រុមប្រឹក្សាទឹកអាស៊ី(AWC) ដោយផ្ដោតការពិភាក្សាការងារដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ី លើកទី២៣ (23rd AWC Board of Committee (BoC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
 
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានរៀបចំដោយជោគជ័យនូវកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ីលើកទី២២ ឆ្នាំ២០២៥ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីអ្នកជំនាញជាតិ និងអន្តរជាតិមកពីប្រទេសចំនួន១០ រួមមាន ចិន ថៃ កូរ៉េ អ៊ូសបេគីស្ថាន ប៉ាគីស្ថាន ស្វីស ម៉ុងហ្គោលី ហ្វីលីពីន សិង្ហបុរី និងកម្ពុជា សរុបប្រមាណ ១២០នាក់ ខណៈដែលសម័យប្រជុំលើកទី២១ នៃក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ី បានធ្វើឡើងកាលពីថ្ងៃទី២៣-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ អញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងាររយៈពេល ៩ខែ​ និង​លើកទិសដៅអនុវត្តបន្ត​ ​ឆ្នាំ​២០២៥​ របស់ក្រសួងធនធានទឹក និង​ឧតុនិយម​


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ទទួលជួបពិភាក្សាការងារជាមួយប្រតិភូប្រៃសណីយ៍កម្ពុជា ដឹកនាំដោយឯកឧត្តម ថេន សំវិសុទ្ធ


>> វីដេអូ៖ កម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់ប្រព័ន្ធធារាសាស្ដ្រពេញលេញ «Cambodia’s Journey to Compete Irrigation Systems»


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីគម្រោងស្តារអាងទឹកអូររំដួល និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រក្រៅកសិដ្ឋាន ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ


>> ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តតាកែវ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង