• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ប្រកបដោយភាពធន់ និងសមត្ថភាពបន្សាំខ្លួន នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម


ផុសថ្ងៃ: 27-10-2025 | អ្នកអាន: 34 |

Share


នៅថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ប្រកបដោយភាពធន់ និងសមត្ថភាពបន្សាំខ្លួន ដែលរៀបចំដោយធនាគារពិភពលោក នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម រយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
 
 
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា សិក្ខាសាលានេះ ផ្តោតសំខាន់លើការផ្លាស់ប្តូរចំណេះដឹង កិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ពីតំណាងប្រទេសនីមួយៗ រួមមាន៖ វៀតណាម កម្ពុជា ឥណ្ឌា និងបង់ក្លាដែស ក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រនិងអាងទន្លេចម្រុះ ដែលមានភាពធន់ និងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព។
 
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា នៅក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ និងវិធីសាស្រ្តនៃការរៀបចំផែនការតំបន់ដីសណ្តទន្លេមេគង្គ រួមមាន៖ (១)ផែនទីមេតំបន់ដីសណ្តទន្លេមេគង្គ (២)តួនាទីរបស់ប្រព័ន្ធគាំទ្រការសម្រេចចិត្ត (DSS) ក្នុងការរៀបចំផែនការ និងការវិនិយោគសម្រាប់តំបន់ដីសណ្តទន្លេមេគង្គ (៣)ការផ្លាស់ប្តូរផលិតកម្ម និងគំរូតំណភ្ជាប់ការប្រើប្រាស់នៅក្នុងខេត្តមាត់សមុទ្រ និង (៤)ទិដ្ឋភាពទូទៅនិងវីដេអូណែនាំមជ្ឈមណ្ឌលទិន្នន័យតំបន់ដីសណ្ដទន្លេមេគង្គ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលសម្រេចបាន ១០០%


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម ប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨


>> ឯកឧត្តម ងួន ពេជ្រ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៨៨,៣៦%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង