• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨


ផុសថ្ងៃ: 28-10-2025 | អ្នកអាន: 14 |

Share


នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម(គល) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារលទ្ធកម្មក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយលើសេចក្តីព្រាង «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
 
 
សូមជម្រាបថា យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ គឺជាក្របខ័ណ្ឌគោលនយោបាយថ្នាក់ជាតិ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ) ដើម្បីអនុវត្តទៅលើរាល់ស្ថាប័នអនុវត្តលទ្ធកម្មទាំងអស់របស់រដ្ឋាភិបាល។ ក្នុងន័យនេះ ក្រសួងធនធានទឹក និងឧតុនិយម គឺជាស្ថាប័នអនុវត្តលទ្ធកម្មមួយ ដែលត្រូវតែអនុវត្តតាមវិធានថ្មីៗស្តីពីការរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ (ត្រូវបញ្ជូនមុនដំណាច់ខែកញ្ញា) ដើម្បីចូលរួមក្នុងដំណើរការផ្លាស់ប្តូរទៅជាវិមជ្ឈការ ជំហានទី៣ នៅឆ្នាំ២០២៧ និងការអនុវត្តមុខងារលទ្ធកម្មពេញលេញតាមប្រព័ន្ធ FMIS/e-GP នៅត្រឹមដំណាច់ឆ្នាំ២០២៨ (រួមជាមួយក្រសួង-ស្ថាប័នផ្សេងទៀត)៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលសម្រេចបាន ១០០%


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម ប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨


>> ឯកឧត្តម ងួន ពេជ្រ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៨៨,៣៦%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង