• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ងួន ពេជ្រ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប


ផុសថ្ងៃ: 28-10-2025 | អ្នកអាន: 13 |

Share


នៅថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម ងួន ពេជ្រ និង ឯកឧត្តម កង ចាន់ថន ទីប្រឹក្សាក្រសួង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញនិងតំបន់រណប ក្នុងភូមិសាស្ត្រខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងរាជធានីភ្នំពេញ។
 
សូមជម្រាបថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប មានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែង និងសំណង់ស្ទាក់ទឹក (ទ្វារទឹក) ចំនួន ១កន្លែង។
 
បើតាមរបាយការណ៍របស់ក្រុមការងារបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានដូចខាងក្រោម៖
ទី១-អនុគម្រោងព្រែកពាមសត្ថា ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្តាល និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានប្រវែង ១៨,៧គីឡូម៉ែត្រ សង់សំណង់សិល្បការតូច-ធំ ចំនួន ២៧កន្លែង និងស្ថានីយបូមទឹកមួយកន្លែង លទ្ធផលការងារសម្រេចបានប្រមាណ ៩២%។
ទី២-អនុគម្រោងប្រឡាយអូរខ្សាច់ ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល និងខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានប្រវែង ២៧,៧គីឡូម៉ែត្រ សំណង់សិល្បការ្យតូច-ធំចំនួន ៤៩កន្លែង និងប្រឡាយបេតុង ១៥០០ម៉ែត្រ លទ្ធផលការងារសម្រេចបានប្រមាណ ៩៩%។
ទី៣-អនុគម្រោងប្រពន្ធ័ប្រឡាយជើងឯក ស្ថិតនៅសង្កាត់ជើងឯក និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានប្រវែង ២៣គីឡូម៉ែត្រ សំណង់សិល្បការ្យតូច-ធំចំនួន ៤៤កន្លែង និងស្ថានីយបូមទឹកចំនួន ២កន្លែង លទ្ធផលការងារសម្រេចបាន ១០០%។
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលសម្រេចបាន ១០០%


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងធនធានទឹក និងឧតុនិយម ប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨


>> ឯកឧត្តម ងួន ពេជ្រ ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ដែលសម្រេចបានប្រមាណ ៨៨,៣៦%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង