• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញនាំយកអំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាចែកជូនដល់បងប្អូនភៀសសឹកដែលកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ


ផុសថ្ងៃ: 18-12-2025 | អ្នកអាន: 167 |

Share


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅតាមទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្ត្រស្រុកស្ទោង ខេត្តកំពង់ធំ។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់កងទ័ពសៀមមកលើដែនអធិបតេយ្យកម្ពុជា ដែលកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពនានា។
 
ឯកឧត្តមរដ្ឋមន្ត្រី បានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនភៀសសឹកទាំងអស់ សូមគាំទ្រ និងជឿជាក់លើវីរកងទ័ពដ៏អង់អាចដែលបាននិងកំពុងប្រកៀកស្មាគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយភាពម្ចាស់ការ នៅគ្រប់គោលដៅនៃសមរភូមិប្រយុទ្ធ ជាពិសេសត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយយុទ្ធសាស្ត្រ ហើយដែលបាននិងកំពុងអនុវត្តការងារយ៉ាងសកម្មបំផុត ដើម្បីស្វែងរកសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស។
 
សូមបញ្ជាក់ថា អំណោយដែលប្រគល់ជូននាពេលនេះ គឺបងប្អូនប្រជាពលរដ្ឋភៀសសឹកម្នាក់ៗទទួលបានមានដូចជា ភួយ មុង ប្រេងកូឡា កៅអៀក ដែកកេះ ទឹកដោះគោខាប់ មី អំបុក ភេសជ្ជៈ និងថវិកា៥ម៉ឺនរៀល។ អំណោយសប្បុរសធម៌នេះ បានមកពីការចូលរួមចំណែកបរិច្ចាគរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំក្នុងស្មារតីរួម«ខ្មែរតែមួយ» ជួយគ្នាក្នុងគ្រាអាសន្ន និងជាវប្បធម៌ចែករំលែកក្នុងស្មារតីភាតរភាពរបស់ប្រជាជាតិខ្មែរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ដ្រខេត្តកណ្តាល និងខេត្តកំពត


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាព និងពង្រឹងប្រសិទ្ធភាពការងាររបស់អង្គភាព PMU នៃគម្រោង IAIP


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ចុះពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសនៅស្ថានីយបូមទឹកទំនើបកម្មសាក់សំពៅ និងប្រព័ន្ធរំដោះទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបូមស្តារខ្សាច់ដុះថ្មីនៅមុខកោះដាច់ ដើម្បីសម្រួលចរន្តទឹកទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង