• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាព និងពង្រឹងប្រសិទ្ធភាពការងាររបស់អង្គភាព PMU នៃគម្រោង IAIP


ផុសថ្ងៃ: 01-04-2026 | អ្នកអាន: 5 |

Share


នាថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអង្គភាព (PMU) នៃគម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម (IAIP)។
 
 
​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងត្រួតពិនិត្យលើវឌ្ឍនភាពនៃផែនការសកម្មភាពការងារ និងដាក់ចេញនូវទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ជាពិសេសលើកិច្ចការងារស្នូលដែលផ្ដោតលើការបម្រើផលប្រយោជន៍ផ្ទាល់ជូនប្រជាពលរដ្ឋ និងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចជាតិ។
 
​ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់ក្រុមការងារ PMU ទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងលើការងារបច្ចេកទេស និងការគ្រប់គ្រង ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពខ្ពស់ សំដៅបង្ហាញឱ្យឃើញនូវស្នាដៃការងារពិតប្រាកដ និងបន្តពង្រឹងទំនុកចិត្តកាន់តែរឹងមាំជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងផងដែរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ដ្រខេត្តកណ្តាល និងខេត្តកំពត


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាព និងពង្រឹងប្រសិទ្ធភាពការងាររបស់អង្គភាព PMU នៃគម្រោង IAIP


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ចុះពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសនៅស្ថានីយបូមទឹកទំនើបកម្មសាក់សំពៅ និងប្រព័ន្ធរំដោះទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបូមស្តារខ្សាច់ដុះថ្មីនៅមុខកោះដាច់ ដើម្បីសម្រួលចរន្តទឹកទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង