• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹក និងការរៀបចំស្ដារប្រព័ន្ធធារាសាស្ត្រដែលខូចខាតដោយសារទឹកជំនន់នារដូវវស្សាឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី


ផុសថ្ងៃ: 13-02-2026 | អ្នកអាន: 17 |

Share


នៅថ្ងៃអង្គារ-សុក្រ ៨រោច-១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០-១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពទឹក ការរៀបចំជួសជុលប្រព័ន្ធធារាសាស្ត្រដែលខូចខាតដោយសារទឹកជំនន់នារដូវវស្សាឆ្នាំ២០២៥ និងស្ថានភាពនៃការប្រើប្រាស់ទឹកបង្កបង្កើនផលស្រូវ និងដំណាំផ្សេងៗនារដូវប្រាំងឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
 
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារ និងស្ថានភាពនៃការគ្រប់គ្រង និងការប្រើប្រាស់ធនធានទឹក និងឧតុនិយម ព្រមទាំងបានណែនាំដល់មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងពីរ នូវមូលដ្ឋានគ្រឹះនៃការទុកដាក់ទិន្នន័យ និងការបញ្ចូលទិន្នន័យ លើការងារជលសាស្ត្រ និងឧតុនិយម។
 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីកិច្ចការសំខាន់ៗមួយចំនួនដែលត្រូវបន្តយកចិត្តទុកដាក់ដែលរួមមាន ការជំរុញការចុះបញ្ជីអាងទឹក ការជួសជុល ថែទាំអាងទឹក និងប្រព័ន្ធធារាសាស្ត្រ ហើយឈានទៅសិក្សាធ្វើផែនទីកំណត់ទីតាំងប្រព័ន្ធធារាសាស្ត្រ និងអាងទឹកទាំងអស់នៅទូទាំងខេត្ត និង បានសង្កត់ធ្ងន់ថា ដើម្បីគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ប្រកបដោយនិរន្តរភាព កត្តាសំខាន់ដែលមិនអាចខ្វះបាននោះគឺការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព។
 
ក្នុងដំណើរបេសកកម្មនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់ ការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ(MOWRAM-CASDP) ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក(WB) សម្រាប់បម្រើការស្រោចស្រពលើវិស័យកសិកម្មក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្មក្រង់តេះ និងបានចុះពិនិត្យការជួសជុលបណ្ដោះអាសន្នប្រព័ន្ធធារាសាស្ត្រដែលខូចខាតដោយសារទឹកជំនន់នារដូវវស្សាឆ្នាំ២០២៥ ក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋានសាងសង់ទំនប់លេខ២ ដែលជាសំណង់យុទ្ធសាស្ត្រពហុបំណងក្នុងខេត្តពោធិ៍សាត់


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹក និងការរៀបចំស្ដារប្រព័ន្ធធារាសាស្ត្រដែលខូចខាតដោយសារទឹកជំនន់នារដូវវស្សាឆ្នាំ២០២៥ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាលើការងារផ្គត់ផ្គង់ និងតភ្ជាប់បណ្តាញទឹកស្អាត ក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


>> លោក ម៉ែន ម្លប់បុណ្យ ដឹកនាំក្រុមការងារបច្ចេកទេសចុះសិក្សាស្វែងយល់ការធ្វើស្រែបង្ហាញតាមវិធីសាស្រ្តជម្រើសពន្លិច-សម្ងួត នៅសហគមន៍កសិករប្រើប្រាស់ទឹកអាងកំពីងពួយ ស្ថិតក្នុងខេត្តបាត់ដំបង


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការកំណត់ព្រំប្រទល់ដីអាងទឹកនិងព្រែកចំនួន១២ទីតាំងក្នុងខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង