• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតតួកគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យធនធានទឹកនៅកម្ពុជា


ផុសថ្ងៃ: 23-02-2026 | អ្នកអាន: 107 |

Share


នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៦៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកជំទាវ ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។
 
 
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងតួកគី នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
 
ក្នុងជំនួបពិភាក្សានោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីបេសកកម្ម និងគោលនយោបាយអាទិភាពរបស់ក្រសួង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការកសាង និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រទំនើបៗ ដើម្បីធានាសន្តិសុខទឹកសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ វិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងការងារព្យាករណ៍ឧតុនិយមឱ្យកាន់តែមានសុក្រឹតភាពខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។
 
ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានស្នើសុំឱ្យភាគីតួកគី ពិនិត្យលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យធនធានទឹក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសទំនើបៗក្នុងការគ្រប់គ្រងទឹកឆ្លងដែន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រព័ន្ធធារាសាស្ត្រ និងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញកម្ពុជា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយលើកទី៩ (PDM9) នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅសាលារាជធានីភ្នំពេញ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យគ្រោងប្លង់សាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល


>> លោក តាំង សុផាត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មនៅខេត្តសៀមរាប


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅអាងស្ទឹង-ទន្លេ» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង