• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក តាំង សុផាត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មនៅខេត្តសៀមរាប


ផុសថ្ងៃ: 18-05-2026 | អ្នកអាន: 16 |

Share


នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជានាយកអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» រៀបចំឡើងនៅទីតាំងសហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ក រស្មីស្រ្តីសាមគ្គី ស្ថិតក្នុងភូមិសាស្ត្រឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
 
 
ក្នុងឱកាសនោះ លោកអគ្គនាយករង បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងអំពីបច្ចេកទេសនៃប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ឱ្យមានប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនឹងនោះ អង្គពិធីក៏បានពិភាក្សាលើការរៀបចំផែនការថវិកាសម្រាប់ការងារជួសជុល និងថែទាំនាពេលអនាគត ដើម្បីធានានូវនិរន្ដរភាពផងដែរ។ បន្ថែមលើនេះ លោកអគ្គនាយករង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំត្រងត្រាប់ស្ដាប់ សាកសួរដេញដោលជាមួយគ្រូឧទ្ទេស និងពិភាក្សាគ្នាឱ្យបានផុលផុស ដើម្បីក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ សម្រាប់យកទៅអនុវត្តជាក់ស្តែងក្នុងសហគមន៍ឱ្យទទួលបានលទ្ធផលល្អប្រសើរ។
 
បន្ទាប់ពីបញ្ចប់ពិធីបើកវគ្គបណ្តុះបណ្តាល លោកអគ្គនាយករង ក៏បានដឹកនាំក្រុមការងារបច្ចេកទេសគម្រោង ចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋានសាងសង់ដោយផ្ទាល់ ដែលបច្ចុប្បន្នលទ្ធផលសម្រេចបាន ១០០% ។ គម្រោងនេះរួមមានសមាសភាគសំខាន់ៗដូចជា៖ ការជីកស្តារពោះអាងទឹកអូរប៉ាវ ការសាងសង់ទំនប់ស៊នប្រវែង ៧០៣ ម៉ែត្រ ការដំឡើងបណ្តាញទុយោមេចែកចាយទឹកប្រវែងប្រមាណ ១៣,៨១ គីឡូម៉ែត្រ ការសាងសង់ស្ថានីយបូមទឹកបណ្តែតចំនួន ១ កន្លែង ព្រមទាំងការដំឡើងម៉ូទ័របូមទឹកដើរដោយប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar System) ចំនួន ២ គ្រឿង ដើម្បីបម្រើដល់ការងារស្រោចស្រពក្នុងវិស័យកសិកម្ម ជួយឱ្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មកន្ទ្រាំងបល្ល័ង្ក រស្មីស្រ្តីសាមគ្គី កាន់តែមានលក្ខណៈទំនើប សន្សំសំចៃ និងមានប្រសិទ្ធភាពខ្ពស់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យគ្រោងប្លង់សាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល


>> លោក តាំង សុផាត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មនៅខេត្តសៀមរាប


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅអាងស្ទឹង-ទន្លេ» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ» នៅខេត្តកណ្តាល


>> លោក ថាំង វីយុទ្ធដា ចុះពិនិត្យវឌ្ឍនភាពការងារជូសជុលទំនប់អាងទឹកសួង៧៨ ស្ថិតក្នុងភូមិសាស្ដ្រខេត្តសៀមរាប ដែលសម្រេចបានប្រមាណ ៥៧ ភាគរយ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង