• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅសាលារាជធានីភ្នំពេញ


ផុសថ្ងៃ: 19-05-2026 | អ្នកអាន: 14 |

Share


នារសៀលថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ» ដោយមានការចូលរួមពី ឯកឧត្តម សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន-សហគ្រាសទទួលអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់។
 
 
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះ ផ្តោតសំខាន់លើទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងបរិស្ថាន ដើម្បីពង្រឹងការយល់ដឹងដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដែលបំពេញការងារទាក់ទងនឹងការគ្រប់គ្រងធនធានខ្សាច់ ព្រមទាំងបណ្តាក្រុមហ៊ុន-សហគ្រាសប្រកបអាជីវកម្មខ្សាច់ទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការបង្កើនការទទួលខុសត្រូវរួមគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណាឱ្យការធ្វើអាជីវកម្មខ្សាច់អនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធានាបាននូវនិរន្តរភាព និងកាត់បន្ថយនូវការធ្វើអាជីវកម្មខ្សាច់អនាធិបតេយ្យឱ្យមកនៅកម្រិតអប្បបរមា។
 
សូមជម្រាបថា បន្ទាប់ពីកិច្ចពិភាក្សា និងបកស្រាយបំភ្លឺយ៉ាងផុសផុលលើសំណួរ និងបញ្ហាប្រឈមនានារួចមក រដ្ឋបាលសាលារាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ បានប្តេជ្ញាចិត្តសហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាន ក្នុងការបន្តផ្សព្វផ្សាយ និងចុះពិនិត្យទីតាំងអាជីវកម្មជាក់ស្តែង។ ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងក្រុមហ៊ុនទាំងអស់ ត្រូវរួមគ្នាកែលម្អលក្ខណៈបច្ចេកទេសដែលនៅខ្វះចន្លោះ ដើម្បីធានាឱ្យការធ្វើអាជីវកម្មខ្សាច់មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងផ្តល់ផលប្រយោជន៍ដល់សង្គម និងបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយលើកទី៩ (PDM9) នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅសាលារាជធានីភ្នំពេញ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យគ្រោងប្លង់សាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល


>> លោក តាំង សុផាត អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «កិច្ចដំណើរការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ» សម្រាប់សហគមន៍កសិកម្មនៅខេត្តសៀមរាប


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី «ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) នៅអាងស្ទឹង-ទន្លេ» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង