• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក សូុអុឹម មណីជោតិ ប្រធាននាយកដ្ឋាន ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងអ្នកជំនាញអន្ដរជាតិចុះពិនិត្យ និងថែទាំស្ថានីយរ៉ាដាតេជោសែន


ផុសថ្ងៃ: 02-03-2026 | អ្នកអាន: 10 |

Share


កាលពីថ្ងៃចន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក សូអុឹម មណីជោតិ ប្រធាននាយកដ្ឋានឧតុនិយម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេសនៃក្រសួង សហការជាមួយក្រុមអ្នកជំនាញអន្តរជាតិមកពីស្ថាប័ន Meteo France International (MFI) នៃប្រទេសបារាំង ចុះអនុវត្តបេសកកម្មត្រួតពិនិត្យ ជួសជុល និងថែទាំបច្ចេកទេសជាលក្ខណៈទ្រង់ទ្រាយធំ នៅស្ថានីយរ៉ាដាតេជោសែនមានទីតាំស្ថិត នៅក្បាលថ្នល់។
 
 
ក្នុងក្របខណ្ឌនៃបេសកកម្មពង្រឹងសមត្ថភាព និងប្រសិទ្ធភាពប្រតិបត្តិការនៅស្ថានីយរ៉ាដាតេជោសែន ក្រុមការងារបច្ចេកទេសចម្រុះបានអនុវត្តយ៉ាងសកម្មនូវកិច្ចការអាទិភាពចំនួន ៣ ផ្នែកសំខាន់ៗ រួមមាន៖
ទី១) ការងារជួសជុលស៊ុមការពារ (Radome): ផ្តោតលើការត្រួតពិនិត្យ និងពង្រឹងភាពធន់នៃស៊ុមការពាររលកធាតុអាកាសទាំងមូល ដើម្បីធានាសុវត្ថិភាពឧបករណ៍បច្ចេកទេសពីមជ្ឈដ្ឋានខាងក្រៅ។
 
ទី២) ការងារប្រព័ន្ធអង់តែន (Antenna System): ធ្វើការកែសម្រួលផ្នែកមេកានិច និងអេឡិចត្រូនិក ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបញ្ជូន-ទទួលទិន្នន័យឧតុនិយម ឱ្យកាន់តែមានភាពសុក្រឹតខ្ពស់។
ទី៣) ការងារសុវត្ថិភាព និងបច្ចេកទេស: បានពង្រឹងប្រព័ន្ធការពាររន្ទៈ (Lightning Protection System) និងភ្លើងសញ្ញាព្រមានលើអង់តែន ដើម្បីបង្ការហានិភ័យ និងធានានិរន្តរភាពឧបករណ៍ ក្នុងអំឡុងពេលមានបាតុភូតអាកាសធាតុអាក្រក់។
 
នាឱកាសនោះ លោកប្រធាននាយកដ្ឋានបានគូសបញ្ជាក់ថា តាមរយៈកិច្ចប្រតិបត្តិការថែទាំបច្ចេកទេសកម្រិតខ្ពស់នាពេលនេះ ស្ថានីយរ៉ាដាតេជោសែននឹងបន្តដើរតួនាទីយ៉ាងសំខាន់ និងជាយុទ្ធសាស្ត្រ ក្នុងការផ្តល់នូវទិន្នន័យឧតុនិយមបានទាន់ពេលវេលា និងមានភាពជឿជាក់ខ្ពស់ជាលក្ខណៈអន្តរជាតិ ដែលជាសមាសភាគមិនអាចខ្វះបានក្នុងយន្តការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក សូុអុឹម មណីជោតិ ប្រធាននាយកដ្ឋាន ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងអ្នកជំនាញអន្ដរជាតិចុះពិនិត្យ និងថែទាំស្ថានីយរ៉ាដាតេជោសែន


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក អញ្ជើញចុះពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងអភិបាលកិច្ចនៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប


>> លោក សែម សំណាង បន្ដបេសកកម្មដឹកនាំប្រតិភូអន្តរក្រសួង និងទីភ្នាក់ងារ AFD ចុះពិនិត្យការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> សារលិខិតចូលរួមរំលែកទុក្ខរបស់ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា គោរពជូន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ វង គន្ធារី ព្រមទាំងក្រុមគ្រួសារ។

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង