• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក ដឹកនាំកិច្ចប្រជុំណែនាំរបៀបរបបការងារជូនមន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី


ផុសថ្ងៃ: 13-03-2026 | អ្នកអាន: 5 |

Share


នាថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិស និងណែនាំរបៀបរបបការងារ ជូនដល់មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងក្នុងមុខតំណែងថ្មី។
 
 
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានផ្តល់នូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋាន មជ្ឈមណ្ឌល និងការិយាល័យពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការចាត់ចែងការងារ ដោយត្រូវបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យបានច្បាស់លាស់ដល់មន្ត្រីដែលទើបតែងតាំងថ្មី ព្រមទាំងរៀបចំកន្លែងបំពេញការងារឱ្យបានសមរម្យ ដើម្បីធានានូវបរិយាកាសការងារល្អប្រសើរ និងប្រសិទ្ធភាពការងារខ្ពស់។
 
ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គនាយក បានសង្កត់ធ្ងន់លើការយល់ដឹងអំពីរបៀបរបបការងារ និងលំហូរការងារក្នុងអង្គភាពឱ្យបានស៊ីជម្រៅ ដើម្បីពង្រឹងកិច្ចសហការ និងការអនុវត្តផែនការសកម្មភាពឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ។ បន្ថែមលើនេះ ឯកឧត្តមបានណែនាំបែងចែកឱ្យបានដាច់ស្រឡះរវាងកិច្ចការរដ្ឋបាលទូទៅ និងការងារអនុវត្តគម្រោង ព្រមទាំងពង្រឹងការគ្រប់គ្រង និងចងក្រងឯកសារឱ្យមានសណ្តាប់ធ្នាប់ រួចបញ្ជូនមកនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស ដើម្បីតម្កល់ទុកក្នុងបណ្ណសារដ្ឋានសម្រាប់ប្រើប្រាស់ជាប្រយោជន៍ទៅថ្ងៃអនាគត។
 
ជាទីបញ្ចប់ ឯកឧត្តមអគ្គនាយក បានក្រើនរំលឹកដល់មន្ត្រីគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពផ្ទៃក្នុង និងមនសិការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាជំរុញវិស័យធនធានទឹក និងឧតុនិយម ឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងចីរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page