• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ខេត្តកណ្តាល សម្រេចបាន ៥៥ភាគរយ


ផុសថ្ងៃ: 14-03-2026 | អ្នកអាន: 5 |

Share


នាថ្ងៃសៅរ៍ ១១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពផ្ទាល់ និងវាយតម្លៃវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល។
 
 
​ក្នុងបេសកកម្មចុះពិនិត្យនេះ ឯកឧត្តមអគ្គនាយក បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ច្រាំងទន្លេបាសាក់នេះ មានប្រវែងសរុប ៥០០ម៉ែត្រ ដោយគិតមកទល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ ៥៥% ហើយ។
 
​ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំដល់វិស្វករ និងអ្នកបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់ ដោយធានាឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសវិស្វកម្ម ដើម្បីភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនឹងនេះ ត្រូវជំរុញប្រសិទ្ធភាពការងារឱ្យសម្រេចបានតាមផែនការមេដែលបានកំណត់ ព្រមទាំងរៀបចំឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពសមស្របទៅនឹងបរិស្ថានជុំវិញ ដើម្បីបម្រើផលប្រយោជន៍សាធារណៈឱ្យបានល្អប្រសើរ និងប្រកបដោយចីរភាព៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page