• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររយៈពេល ៦ខែ នៃគម្រោង CAISAR អនុវត្តក្នុងភូមិសាស្ត្រខេត្តគោលដៅចំនួន៤


ផុសថ្ងៃ: 30-03-2026 | អ្នកអាន: 26 |

Share


នាថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ នៅសាលប្រជុំរំដួលនៃទីស្តីការក្រសួង ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ (Kick-off Meeting) នៃបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ របស់គម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ំានឹងអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព និងភាពធន់ (CAISAR)។
 
 
សូមជម្រាបថា គម្រោង CAISAR ទទួលបានហិរញ្ញប្បទានពីធនាគារ AIIB, មូលនិធិ IFAD និងមូលនិធិ GCF។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារអនុវត្តគម្រោង, លេខាធិការដ្ឋាន គ.ជ.អ.ប (NCDD), តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមបេសកកម្មដៃគូអភិវឌ្ឍន៍ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមនៃខេត្តគោលដៅទាំង៤ រួមមាន៖ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
 
ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងរយៈពេល ៦ខែកន្លងមក។ សូមបញ្ជាក់ថា បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២ នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ ដែលក្នុងនោះ ក្រុមការងារនឹងអញ្ជើញចុះពិនិត្យទីតាំងអនុគម្រោងផ្ទាល់ក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងជួបពិភាក្សាជាមួយសហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាកសិករទទួលផល ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃអនុគម្រោងនេះ។
 
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា គម្រោង CAISAR គឺជាគម្រោងផ្តល់អត្ថប្រយោជន៍ជាពហុវិស័យ ជាពិសេសការលើកកម្ពស់កម្រិតជីវភាព និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមជនបទ តាមរយៈការជំរុញកសិកម្មប្រកបដោយនិរន្តរភាព។ លើសពីនេះ គម្រោងនឹងពង្រឹងសមត្ថភាពក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងកសាងភាពធន់របស់សហគមន៍ឱ្យកាន់តែរឹងមាំប្រកបដោយបរិយាបន្ន។
 
ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារអនុវត្តគម្រោង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ (AIIB, IFAD និង GCF) ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សំដៅជំរុញឱ្យការអនុវត្តគម្រោងនេះប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលផ្លែផ្កាតាមផែនការដែលបានកំណត់ទុក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ចុះពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសនៅស្ថានីយបូមទឹកទំនើបកម្មសាក់សំពៅ និងប្រព័ន្ធរំដោះទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបូមស្តារខ្សាច់ដុះថ្មីនៅមុខកោះដាច់ ដើម្បីសម្រួលចរន្តទឹកទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញ​ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងសម្រេចលើការចរចាថ្លៃគម្រោងស្ថាបនា ស្ដារប្រព័ន្ធធារាសាស្ត្រ និងការពារច្រាំងទន្លេ ចំនួន ០៧គម្រោង សម្រាប់ឆ្នាំ២០២៦


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រោងជម្រក និងការថែទាំគ្រឿងចក្រអន្តរាគមន៍នៅជម្រកគ្រឿងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង