• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញ​ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងសម្រេចលើការចរចាថ្លៃគម្រោងស្ថាបនា ស្ដារប្រព័ន្ធធារាសាស្ត្រ និងការពារច្រាំងទន្លេ ចំនួន ០៧គម្រោង សម្រាប់ឆ្នាំ២០២៦


ផុសថ្ងៃ: 31-03-2026 | អ្នកអាន: 18 |

Share


នាព្រឹកថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើការចរចាថ្លៃការងារស្ថាបនា ស្ដារប្រព័ន្ធធារាសាស្ត្រ (ជំពូក២១) និងគម្រោងការពារច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តចំនួន ០៧ គម្រោង សម្រាប់ផែនការអនុវត្តឆ្នាំ២០២៦។
 
 
សូមជម្រាបថា គម្រោងអាទិភាពទាំង ០៧ ដែលត្រូវបានលើកយកមកពិភាក្សា រួមមាន៖ ទី១. ការសាងសង់សំណង់ប្រឡាយមេលេខ៩០ និងសំណង់សិល្បការ្យ ក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ ទី២. ការស្តារប្រឡាយស្វាយមាស និងសំណង់សិល្បការ្យ ក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ខេត្តកំពង់ចាម ទី៣. ការស្តារប្រឡាយតាហោ និងសំណង់សិល្បការ្យ (ជំហាន២) ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី៤. ការស្តារប្រឡាយរងបន្ទាយស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ទី៥. ការស្តារប្រឡាយមេអន្សងនៀវ និងសំណង់សិល្បការ្យ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រមទាំងគម្រោងការពារច្រាំងទន្លេមេគង្គ (ជំហានទី១) ចំនួន ០២ទីតាំង រួមមាន៖ នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ប្រវែង ៤២០ម៉ែត្រ និងនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប្រវែង ៦០០ម៉ែត្រ។
 
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការពិនិត្យ និងវាយតម្លៃនាពេលនេះ គឺដើម្បីធានានូវភាពត្រឹមត្រូវ គណនេយ្យភាព និងតម្លាភាព ដោយផ្អែកលើបទដ្ឋានបច្ចេកទេស និងតម្លៃទីផ្សារជាក់ស្តែង។ ទន្ទឹមនឹងនេះ អង្គប្រជុំបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងនិរន្តរភាពសំណង់ ដោយគិតគូរយ៉ាងល្អិតល្អន់ពីឥទ្ធិពលនៃសន្ទស្សន៍តម្លៃប្រេងសកល ដើម្បីធានាប្រសិទ្ធភាពការងារ និងឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញ​ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងសម្រេចលើការចរចាថ្លៃគម្រោងស្ថាបនា ស្ដារប្រព័ន្ធធារាសាស្ត្រ និងការពារច្រាំងទន្លេ ចំនួន ០៧គម្រោង សម្រាប់ឆ្នាំ២០២៦


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រោងជម្រក និងការថែទាំគ្រឿងចក្រអន្តរាគមន៍នៅជម្រកគ្រឿងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររយៈពេល ៦ខែ នៃគម្រោង CAISAR អនុវត្តក្នុងភូមិសាស្ត្រខេត្តគោលដៅចំនួន៤


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង