• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រោងជម្រក និងការថែទាំគ្រឿងចក្រអន្តរាគមន៍នៅជម្រកគ្រឿងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង


ផុសថ្ងៃ: 30-03-2026 | អ្នកអាន: 18 |

Share


នាព្រឹកថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែង និងវឌ្ឍនភាពការងារនៅជម្រកគ្រឿងចក្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អមដំណើរដោយលោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
  
យោងតាមរបាយការណ៍ វឌ្ឍនភាពនៃការសាងសង់រោងជម្រកសម្រាប់ដាក់រថយន្ត ដែលមានទំហំ ៥៣ម៉ែត្រ x ២១ម៉ែត្រ សម្រេចបានប្រមាណ ៧០%។ ទន្ទឹមនឹងនេះ មានម៉ាស៊ីនបូមទឹកចល័តសរុបចំនួន ១១៥គ្រឿង ដែលមានសមត្ថភាពបច្ចេកទេសចន្លោះពី ៨០% ទៅ ៩០% និងអាចធានាការប្រើប្រាស់បានរយៈពេលពី ១០ ទៅ ១៥ឆ្នាំបន្តទៀត។ ដោយឡែក សម្រាប់ផែនការក្នុងឆ្នាំ២០២៦ នាយកដ្ឋាននឹងបន្តជួសជុល និងបំពាក់សម្ភារបន្ថែមលើម៉ាស៊ីនបូមទឹកចំនួន ១៥គ្រឿង ទៀត ដើម្បីត្រៀមបញ្ជូនទៅកាន់មន្ទីរធនធានទឹក និងឧតុនិយមតាមបណ្តាខេត្ត សម្រាប់កិច្ចប្រតិបត្តិការអន្តរាគមន៍ឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។
 
នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស ដែលបានខិតខំថែទាំ ជួសជុលគ្រឿងចក្រ និងរៀបចំទីតាំងបានល្អ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យមន្ត្រីទាំងអស់ បន្តពង្រឹងសមត្ថភាព និងយកចិត្តទុកដាក់គ្រប់គ្រងគ្រឿងចក្រតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាប្រសិទ្ធភាពការងារអន្តរាគមន៍បូមទឹកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទាំងក្នុងគ្រោះរាំងស្ងួត និងទឹកជំនន់។
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រោងជម្រក និងការថែទាំគ្រឿងចក្រអន្តរាគមន៍នៅជម្រកគ្រឿងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររយៈពេល ៦ខែ នៃគម្រោង CAISAR អនុវត្តក្នុងភូមិសាស្ត្រខេត្តគោលដៅចំនួន៤


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍


>> ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រលំហាច និងប្រព័ន្ធធារាសាស្ត្រអាចាង ក្នុងភូមិសាស្ដ្រខេត្តកំពង់ឆ្នាំង


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មបូមខ្សាច់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង