• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយក្រុមការងារនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)


ផុសថ្ងៃ: 03-04-2026 | អ្នកអាន: 10 |

Share


នារសៀលថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ និងជានាយកគម្រោង CCRSIWFDMP ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយក្រុមការងារនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលដឹកនាំដោយលោក David Ginting ប្រធានក្រុមដឹកនាំគម្រោង និងក្រុមការងារជំនាញ។
 
 
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនាពេលនេះ គឺដើម្បីពិភាក្សាលម្អិតលើការពិនិត្យ កំណត់ និងជ្រើសរើសទីតាំងអាទិភាពក្នុងបញ្ជីគម្រោងស្នើឡើង ព្រមទាំងពិនិត្យ និងដាក់ចេញនូវផែនការសកម្មភាពអនុវត្តបន្តឱ្យមានប្រសិទ្ធភាព។
 
លោក David Ginting បានវាយតម្លៃខ្ពស់ចំពោះអង្គភាពគ្រប់គ្រងគម្រោង (PMU) ទោះជាទើបបង្កើតថ្មី ប៉ុន្តែមានភាពសកម្ម និងទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តការងារ។ ទន្ទឹមនឹងនេះ លោកក៏បានកោតសរសើរចំពោះលទ្ធផលចុះសិក្សាផ្ទាល់នៅខេត្តគោលដៅទាំង ៦ នាពេលកន្លងមក ដែលឆ្លើយតប និងស៊ីសង្វាក់គ្នាយ៉ាងល្អទៅនឹងការសិក្សាបច្ចេកទេសរបស់ធនាគារ AIIB ផងដែរ។
 
ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះកិច្ចសហការ និងការគាំទ្រពី AIIB ដល់អង្គភាព PMU-CCRSIWFDMP ព្រមទាំងបានណែនាំដល់ក្រុមការងារឱ្យបន្តពង្រឹងកិច្ចសហការយ៉ាងជិតស្និទ្ធ និងអនុវត្តភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានលទ្ធផលល្អ ប្រកបដោយតម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចាត់តំណាងចុះសួរសុខទុក្ខ និងជួបសំណេះសំណាលបងប្អូនកងទ័ពនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


>> ឯកឧត្តម សេរី បណ្ឌិត អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយក្រុមការងារនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោក Rajesh Yadav


>> ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមជំនាញការបច្ចេកទេសកូរ៉េ (KOMEC) លើដំណើរការដំឡើងឧបករណ៍ជលសាស្ត្រទំនើប CCTV+AI នៅខេត្តបាត់ដំបង


>> ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបច្ចុប្បន្ន ក្រោយបញ្ចប់គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីរយៈពេល ៥ខែ នៅខេត្តបាត់ដំបង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង