• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែង


ផុសថ្ងៃ: 07-04-2026 | អ្នកអាន: 6 |

Share


នាថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញនៃនាយកដ្ឋានឧតុនិយម ក្រសួងធនធានទឹក និងឧតុនិយម បានចុះបេសកកម្មពិនិត្យ ជួសជុល និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការតាមដាន និងព្យាករណ៍អាកាសធាតុ។
 
 
ក្នុងសកម្មភាពនេះ ក្រុមមន្ត្រីជំនាញក្រសួង ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែង បានចុះអនុវត្តការងារបច្ចេកទេសផ្ទាល់នៅស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ៣ ទីតាំង រួមមាន៖ ១. ស្ថានីយស្វាយរៀង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ២. ស្ថានីយស៊ីធរកណ្តាល ស្ថិតក្នុងភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ៣. ស្ថានីយមេសាង ស្ថិតក្នុងភូមិកណ្តាល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។
 
សូមបញ្ជាក់ថា ក្នុងបេសកកម្មខាងលើ ក្រុមការងារបច្ចេកទេសបានយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗជាច្រើន រួមមាន៖ ការត្រួតពិនិត្យរាល់ឧបករណ៍វាស់ស្ទង់ទាំងអស់ក្នុងស្ថានីយ, ការពិនិត្យប្រព័ន្ធផ្ដល់ទិន្នន័យ (Data Logger) ដើម្បីធានាថាការបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Server) ប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ ព្រមទាំងការទាញយកទិន្នន័យ (Download Data) ផងដែរ។ បន្ថែមពីនេះ ក្រុមការងារក៏បានធ្វើការផ្លាស់ប្តូរស៊ីមកាត (SIM Card), ជួសជុល និងផ្លាស់ប្តូរគ្រឿងបន្លាស់ (Relay) នៅស្ថានីយមេសាង ព្រមទាំងពិនិត្យឧបករណ៍វាស់សីតុណ្ហភាព សំណើម ទិសដៅនិងល្បឿនខ្យល់ សម្ពាធបរិយាកាស និងការសម្អាតបរិវេណស្ថានីយទាំងមូលឱ្យមានសោភ័ណភាព និងអនាម័យ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីផលប៉ះពាល់លើប្រព័ន្ធធារាសាស្ត្រ និងប្រព័ន្ធដោះទឹកនៅតាមបណ្តោយគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ


>> វិធីការពារខ្លួននៅរដូវក្ដៅ


>> ក្រុមមន្ត្រីជំនាញ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ និងថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងខេត្តព្រៃវែង


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី Vladanka Andreeva


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយម សម្រេចបានប្រមាណ ៥៩%

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង