• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពការងារស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ស្ថិតក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សម្រេចបានប្រមាណ ២៨%


ផុសថ្ងៃ: 26-04-2026 | អ្នកអាន: 22 |

Share


នាថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ដែលមានទីតាំងស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
 
សូមជម្រាបថា​ គម្រោងស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) នេះ បានចាប់ផ្ដើមអនុវត្តតាំងពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយផ្តោតលើការងារសំខាន់ៗចំនួនពីរ រួមមាន៖ ១. ការងារស្តារព្រែកកំពង់ជ្រៃក្រោម ប្រវែង ៥ ៥០០ ម៉ែត្រ។ ២. ការងារសាងសង់សំណង់សិល្បការ្យសរុបចំនួន ២៤ កន្លែង។ គិតមកទល់ពេលនេះ លទ្ធផលការងារសម្រេចបានប្រមាណ ២៨% ហើយ និងគ្រោងនឹងបញ្ចប់ការងារជាស្ថាពរនៅចុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
 
ក្នុងឱកាសចុះពិនិត្យនោះ លោកប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា ការងារស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) មានគោលបំណងសំខាន់ក្នុងការតភ្ជាប់ចរន្តទឹកពីអាងទឹកកំពង់ជ្រៃ ទៅកាន់ទន្លេព្រំដែនកម្ពុជា-វៀតណាម។ លើសពីនេះ ព្រែកនេះនឹងដើរតួជាប្រភពទឹកស្រោចស្រពដ៏សំខាន់សម្រាប់ផ្ទៃដីបង្កបង្កើនផលកសិកម្មសរុប រួមមាន៖ ស្រូវវស្សាចំនួន ១ ២០០ ហិកតា, ស្រូវប្រាំង ១ ៥០០ ហិកតា និងដំណាំរួមផ្សំ ១៥ ហិកតា។ គម្រោងនេះក៏នឹងផ្ដល់អត្ថប្រយោជន៍ដល់ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ១ ៦៩៨ គ្រួសារ ក្នុងឃុំចំនួន ២ នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ផងដែរ។
 
ជាមួយគ្នានេះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន និងក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីធានាបាននូវការសន្សំសំចៃ ក្នុងបរិបទដែលតម្លៃប្រេងឥន្ទនៈមានការប្រែប្រួលកើនឡើង។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ឱ្យក្រុមការងារត្រូវប្រកាន់ខ្ជាប់នូវបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់បំផុត ស្របតាមនិក្ខេបបទរបស់គម្រោង ដើម្បីធានាបាននូវគុណភាពសំណង់រឹងមាំយូរអង្វែង និងជំរុញការងារឱ្យសម្រេចបានតាមផែនការដែលបានកំណត់ទុក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ស្ថិតក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សម្រេចបានប្រមាណជាង ៧០%


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពការងារស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ស្ថិតក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សម្រេចបានប្រមាណ ២៨%


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនបារាំង BRL Ingénierie ដឹកនាំដោយលោក Gilles Rocquelain


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង