• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ស្ថិតក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សម្រេចបានប្រមាណជាង ៧០%


ផុសថ្ងៃ: 27-04-2026 | អ្នកអាន: 27 |

Share


នៅព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យជាក់ស្តែងនូវវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ស្ថិតក្នុងភូមិសាស្ត្រស្រុករំដួល ខេត្តស្វាយរៀង ដោយគិតត្រឹមចុងខែមេសានេះ សម្រេចបានប្រមាណជាង ៧០% នៃផែនការសរុប។
 
សូមជម្រាបថា ការងារដែលបាននិងកំពុងអនុវត្តរួមមាន៖ ការងារស្តារប្រឡាយមេប្រវែង ២៨០០ម៉ែត្រ, ប្រឡាយរងចំនួន ៣ខ្សែ (SC1-SC3) ប្រវែងសរុប ២២៧០ម៉ែត្រ និងប្រឡាយនាំទឹកប្រវែង ១៥០០ម៉ែត្រ។ ទន្ទឹមនឹងនេះ ការងារបំពាក់សំណង់សិល្បការ្យថ្មីៗជាច្រើនរួមមាន៖ សំណង់លូចម្លង សំណង់ចែកទឹក និងសំណង់ការពារជើងទេរចំនួន ១០កន្លែង ព្រមទាំងការងារជួសជុលសំណង់លូចម្លងលើប្រឡាយមេ និងទ្វារទឹកលូមូលលើប្រឡាយមេ។
 
ក្នុងឱកាសនោះ លោក ផាង វី បានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ដែលទទួលប្រភពទឹកពីព្រែកវ៉ៃគោ មានសក្តានុពលស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ១ ០៨០ ហិកតា ស្រូវប្រាំង ៥១៤ ហិកតា និងដំណាំរួមផ្សំផ្សេងៗ។ លើសពីនេះ ក្រៅពីបម្រើវិស័យកសិកម្ម ប្រព័ន្ធនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ឱ្យកាន់តែមានភាពងាយស្រួល និងប្រសើរឡើងផងដែរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេអូរស្រងាំ ស្ថិតក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សម្រេចបានប្រមាណជាង ៧០%


>> លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ចុះពិនិត្យវឌ្ឍនភាពការងារស្តារព្រែកកំពង់ជ្រៃក្រោម (ជំហាន១) ស្ថិតក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង សម្រេចបានប្រមាណ ២៨%


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនបារាំង BRL Ingénierie ដឹកនាំដោយលោក Gilles Rocquelain


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង