• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ក្រោមសហហិរញ្ញប្បទានពី ADB និង AIIB


ផុសថ្ងៃ: 04-05-2026 | អ្នកអាន: 12 |

Share


នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី២ របស់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM)។
 
 
លោកជំទាវអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ មានគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានានៃការអនុវត្តគម្រោងក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក បន្ទាប់ពីទទួលបានការអនុម័តហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី កាលពីខែធ្នូ ឆ្នាំ២០២៤។ លោកជំទាវបានឱ្យដឹងបន្ថែមថា បេសកកម្មរបស់ក្រុមការងារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយក្នុងនោះក្រុមការងារនឹងចុះពិនិត្យទីតាំងអនុគម្រោងផ្ទាល់ក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីសិក្សាស្វែងយល់ពីវឌ្ឍនភាពនៃការសិក្សាលើអនុគម្រោងទាំងនោះ។
 
ក្នុងឱកាសនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធនាគារ ADB និង AIIB ដែលបានគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ដើម្បីលើកកម្ពស់សន្តិសុខទឹក និងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រឱ្យមានប្រសិទ្ធភាព ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការធ្វើទំនើបកម្មកសិកម្ម។ គម្រោង IWRM នេះ ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធនធានទឹក ៥ឆ្នាំ (២០២៤-២០២៨) របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានរយៈពេលអនុវត្ត ៧ឆ្នាំ (២០២៥-២០៣១) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង សំដៅអភិវឌ្ឍវិស័យនេះឱ្យមានចីរភាព និងបរិយាបន្ន៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវវស្សា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង


>> វីដេអូ៖ សេចក្ដី​ប្រកាសព័ត៌មានរួម​ស្ដីពី​កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ «ស្ដីពី​ កសិកម្ម​-ទឹក-ជនបទ» កាលពី​ព្រឹកថ្ងៃ​ចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ​


>> ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បន្តចុះបំពេញបេសកកម្មថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិចំនួន ០៤ទីតាំង ក្នុងខេត្តពោធិ៍សាត់


>> លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ក្រោមសហហិរញ្ញប្បទានពី ADB និង AIIB


>> សេចក្ដី​ប្រកាសព័ត៌មានរួម​ស្ដីពី​កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ «ស្ដីពី​ កសិកម្ម​-ទឹក-ជនបទ» កាលពី​ព្រឹកថ្ងៃ​ចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង