• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បន្តចុះបំពេញបេសកកម្មថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិចំនួន ០៤ទីតាំង ក្នុងខេត្តពោធិ៍សាត់


ផុសថ្ងៃ: 04-05-2026 | អ្នកអាន: 11 |

Share


នាថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមមន្ត្រីជំនាញបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ របស់ក្រសួងធនធានទឹក និងឧតុនិយម បានបន្តចុះបំពេញបេសកកម្ម ក្នុងការពិនិត្យ ជួសជុល និងថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
 
 
​ក្នុងសកម្មភាពចុះអនុវត្តការងារផ្ទាល់នេះ ក្រុមការងារបច្ចេកទេសបានយកចិត្តទុកដាក់ខ្ពស់លើការថែទាំស្ថានីយសំខាន់ៗចំនួន ០៤ទីតាំង ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រួមមាន៖ ទី១) ស្ថានីយព្រៃខ្លុង ស្ថិតក្នុងឃុំរកាត ទី២) ស្ថានីយពាម ស្ថិតក្នុងឃុំរកាត ទី៣) ស្ថានីយសន្ទ្រែ ស្ថិតក្នុងឃុំសន្ទ្រែ និងទី៤) ស្ថានីយត្រង់ទឹកភ្លៀងទំនប់ទី៣ ស្ថិតក្នុងឃុំរកាត។
 
​គោលបំណងនៃបេសកកម្មនេះ គឺផ្តោតលើការងារបច្ចេកទេសចាំបាច់មួយចំនួនដូចជា ការផ្លាស់ប្តូរឧបករណ៍ផ្ទុកទិន្នន័យ (Datalogger) ការត្រួតពិនិត្យ និងសម្អាតឧបករណ៍វាស់កម្ពស់ទឹក ដើម្បីជៀសវាងការកកស្ទះដោយល្បាប់ដែលនាំឱ្យទិន្នន័យមានការលម្អៀង។ ទន្ទឹមនឹងនោះ ក្រុមការងារក៏បានធ្វើការលាងសម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង កាត់មែកឈើ និងជម្រះស្មៅក្នុងបរិវេណស្ថានីយ ដើម្បីការពារការកកស្ទះរន្ធបង្ហូរទឹកពីធូលី ឬស្លឹកឈើ និងធានាឱ្យឧបករណ៍អាចដំណើរការ និងបញ្ជូនទិន្នន័យបានយ៉ាងសុក្រឹត និងទាន់ពេលវេលា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវវស្សា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង


>> វីដេអូ៖ សេចក្ដី​ប្រកាសព័ត៌មានរួម​ស្ដីពី​កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ «ស្ដីពី​ កសិកម្ម​-ទឹក-ជនបទ» កាលពី​ព្រឹកថ្ងៃ​ចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ​


>> ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម បន្តចុះបំពេញបេសកកម្មថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិចំនួន ០៤ទីតាំង ក្នុងខេត្តពោធិ៍សាត់


>> លោកជំទាវ វ៉ាន់ ចាន់ថូ អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ក្រោមសហហិរញ្ញប្បទានពី ADB និង AIIB


>> សេចក្ដី​ប្រកាសព័ត៌មានរួម​ស្ដីពី​កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៦ «ស្ដីពី​ កសិកម្ម​-ទឹក-ជនបទ» កាលពី​ព្រឹកថ្ងៃ​ចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំនៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង