• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម


ផុសថ្ងៃ: 19-05-2026 | អ្នកអាន: 9 |

Share


នៅថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពជាក់ស្តែងនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រសម្រាប់សហគមន៍កសិកម្មសំបូរមានជ័យ ដែលស្ថិតនៅភូមិសំបូរ ឃុំសូរភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក (WB) តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
 
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ថា គម្រោងនេះ បានបញ្ចប់ការសាងសង់ ១០០% ដោយរួមមានសមិទ្ធផលសំខាន់ៗ៖ ការស្ដារអាងទំនប់ទួលមាសនិងបំពាក់ទ្វារទឹកថ្មី, កែលម្អប្រឡាយបេតុង ៣ ខ្សែ ប្រវែងសរុប ២.៧៧០ ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យ ៣៤ កន្លែង, ជួសជុលនិងកែលម្អទំនប់ ២ ខ្សែ ប្រវែងសរុប ២៦៥ ម៉ែត្រ និងសំណង់បង្ហៀរ ប្រវែង ២០ ម៉ែត្រ។ លើសពីនេះ គម្រោងក៏បានជីកស្ដារស្រះទឹក (៨០ម x ៨០ម x ៤ម), សាងសង់ប៉មទឹកកម្ពស់ ១៣ ម៉ែត្រ បំពាក់ធុងស្តុកទឹកចំណុះ ៦០ម៉ែត្រគូប, សាងសង់ស្ថានីយបូមទឹកបណ្ដែត បំពាក់ម៉ូទ័រ ២គ្រឿង ដើរដោយថាមពលពន្លឺព្រះអាទិត្យ និងបណ្តាញទុយោចែកចាយទឹកប្រវែងសរុប ៥.១៥០ ម៉ែត្រ។
 
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលភាគីក្រុមហ៊ុនសម្រេចបាន។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់ក្រុមហ៊ុនឱ្យធ្វើការកែលម្អចំណុចខ្វះខាតមួយចំនួនក្នុងរយៈពេលធានាសុពលភាព ព្រមទាំងបានណែនាំដល់សហគមន៍កសិកម្មសំបូរមានជ័យ ក្រោយទទួលបានសមិទ្ធផលថ្មីនេះ ត្រូវបន្តយកចិត្តទុកដាក់ស្វែងយល់ពីលក្ខណៈបច្ចេកទេសក្នុងការប្រើប្រាស់ និងការជួសជុលថែទាំក្រោយផុតរយៈពេលធានាសុពលភាព ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពយូរអង្វែង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក ហៀង ម៉េង អគ្គនាយករងបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារប្រឡាយ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ សម្រាប់សហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ចាម


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយលើកទី៩ (PDM9) នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រង និងធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅសាលារាជធានីភ្នំពេញ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងពិនិត្យគ្រោងប្លង់សាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង