• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ


ផុសថ្ងៃ: 21-05-2026 | អ្នកអាន: 18 |

Share


នៅរសៀលថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជាដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្ត «គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក» ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមជំនួយបច្ចេកទេស និងហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។
 
 
សូមជម្រាបថា​ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ឃ្លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី តំណាងស្រុកស្វាយចេក ស្រុកថ្មពួក និងក្រុងសិរីសោភ័ណ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងសហការី រួមទាំងទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ អង្គភាពគ្រប់គ្រងគម្រោង និងអាជ្ញាធរពាក់ព័ន្ធនានា។
 
ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា គម្រោងនេះមានលក្ខណៈពិសេសចំនួន ៥ ចំណុចសំខាន់ៗ រួមមាន៖
១. គម្រោងយុទ្ធសាស្ត្រសម្រាប់កម្ពុជា៖ ជាការវិនិយោគខ្នាតធំមួយ ដើម្បីពង្រឹងសន្តិសុខទឹក ភាពធន់នឹងអាកាសធាតុ និងជំរុញការអភិវឌ្ឍជនបទនៅក្នុងតំបន់អាងស្ទឹងស្វាយចេក។
២. ការដោះស្រាយបញ្ហាប្រឈមផ្ទាល់៖ គម្រោងផ្តោតលើការដោះស្រាយបញ្ហាទឹកជំនន់ គ្រោះរាំងស្ងួត ការខូចខាតបរិស្ថាន និងផលិតភាពកសិកម្មទាប នៅក្នុងតំបន់ងាយរងគ្រោះដែលមានផ្ទៃអាងលក្ខណៈឆ្លងដែន (តំបន់ខ្សែទឹកខាងលើស្ថិតនៅក្នុងប្រទេសថៃ)។
៣. ការអនុវត្តអភិក្រមនវានុវត្តន៍ និងមានលក្ខណៈចម្រុះ៖ ការប្រើប្រាស់វិធានការរួមបញ្ចូលគ្នារវាងការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) និងដំណោះស្រាយផ្អែកលើលក្ខណៈធម្មជាតិ (Nature-based Solutions) ដើម្បីសុខដុមនីយកម្មរវាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធអេកូឡូស៊ី និងប្រជាជន។
៤. ការផ្តល់ផលជាក់ស្តែងនៅនឹងកន្លែង៖ ធានាឱ្យមានការគ្រប់គ្រងទឹកកាន់តែមានប្រសិទ្ធភាព និងភាពធន់, បង្កើនផលិតភាពកសិកម្ម និងចំណូលរបស់កសិករ, រួមទាំងការពង្រឹងអភិបាលកិច្ចនៅថ្នាក់អាងស្ទឹងឱ្យកាន់តែរឹងមាំ។
៥. ផែនការ ការអនុវត្ត/កសាងគម្រោង៖ ក្រោមការដឹកនាំ និងការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ របស់ក្រសួងធនធានទឹក និងឧតុនិយម គម្រោងនេះកំពុងឈានចូលដល់ដំណាក់កាលអនុវត្ត ដោយចាប់ផ្តើមពីសកម្មភាពចល័តអ្នកជំនាញការ និងការរៀបចំរបាយការណ៍ការងារបឋម។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញដល់មន្ត្រីពាក់ព័ន្ធ អង្គភាពគ្រប់គ្រងគម្រោង និងអាជ្ញាធរមូលដ្ឋាន ឱ្យសហការយ៉ាងជិតស្និទ្ធជាមួយក្រុមទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិ ដើម្បីធានាឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។ គម្រោងនេះនឹងផ្តល់ជាប្រយោជន៍ដ៏ធំធេងដល់ប្រជាពលរដ្ឋក្នុងស្រុកថ្មពួក ស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ ដែលជាតំបន់ធ្លាប់ទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងផលវិបាកនៃសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍កន្លងមក៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ បន្ដបំពេញបេសកកម្មដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅខេត្តក្រចេះ


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារចុះសិក្សាទីតាំងអនុគម្រោងលំហាច និងអូរតាប៉ោង ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការកម្មវិធីភាពជាដៃគូអូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4Climate)


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ដឹកនាំដោយលោក Jean-Sebastien CASES នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង