• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ បន្ដបំពេញបេសកកម្មដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅខេត្តក្រចេះ


ផុសថ្ងៃ: 21-05-2026 | អ្នកអាន: 6 |

Share


នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅសាលាខេត្តក្រចេះ ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ»។
 
 
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក គង់ គឹមនី អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ មន្ត្រីតំណាងក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក លោកស្រី ជាតំណាងមកពីគ្រប់ស្រុក-ឃុំ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីររ៉ែ និងថាមពល ចំណុះឱ្យខេត្តក្រចេះ និងតំណាងក្រុមហ៊ុនដែលទទួលអាជ្ញាបណ្ណធ្វើអាជីវកម្មខ្សាច់ផងដែរ។
 
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងផ្តោតសំខាន់លើទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងបរិស្ថាន ជូនដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធថ្នាក់ក្រោមជាតិ ដែលបំពេញការងារទាក់ទងនឹងការគ្រប់គ្រងធនធានខ្សាច់ និងបណ្តាក្រុមហ៊ុន-សហគ្រាសប្រកបអាជីវកម្មខ្សាច់ទាំងអស់ ឱ្យមានការទទួលខុសត្រូវរួមគ្នា និងបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា យន្តការនេះធ្វើឡើងដើម្បីធានាឱ្យការធ្វើអាជីវកម្មខ្សាច់អនុវត្តបានត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេស សំដៅកាត់បន្ថយនូវភាពអនាធិបតេយ្យឱ្យបានជាអតិបរមា។
 
នៅក្នុងអង្គប្រជុំ ក្រោយពីបានពិភាក្សាយ៉ាងផុសផុលលើបញ្ហាប្រឈមនានា រដ្ឋបាលខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធ បានប្តេជ្ញាចិត្តសហការជាមួយលេខាធិការដ្ឋានក្នុងការបន្តផ្សព្វផ្សាយ និងចុះពិនិត្យទីតាំងជាក់ស្តែង ខណៈឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់គ្រប់ស្ថាប័ន-អង្គភាពថ្នាក់ក្រោមជាតិ និងបណ្តាក្រុមហ៊ុនទាំងអស់ ត្រូវរួមគ្នាលើកកម្ពស់ការអនុវត្តលក្ខណៈបច្ចេកទេសដែលនៅខ្វះចន្លោះ សំដៅធានាឱ្យការធ្វើអាជីវកម្មខ្សាច់មានចីរភាព ព្រមទាំងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ បន្ដបំពេញបេសកកម្មដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ នៅខេត្តក្រចេះ


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារចុះសិក្សាទីតាំងអនុគម្រោងលំហាច និងអូរតាប៉ោង ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការកម្មវិធីភាពជាដៃគូអូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ (ACP4Climate)


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង(MFI) ដឹកនាំដោយលោក Jean-Sebastien CASES នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចាប់ផ្តើមអនុវត្តគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង