• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងសម្រេចលើការចរចាសម្រាប់ការងារជំពូក៦១


ផុសថ្ងៃ: 12-06-2026 | អ្នកអាន: 8 |

Share


នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សា និងចរចាថ្លៃសម្រាប់ការងារជំពូក៦១ ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងនាយកដ្ឋានពាក់ព័ន្ធ ដើម្បីផ្តល់ការបកស្រាយបំភ្លឺ និងសម្របសម្រួលលើទិដ្ឋភាពតម្លៃ និងបច្ចេកទេសឱ្យមានប្រសិទ្ធភាពខ្ពស់។
 
 
សូមជម្រាបថា របៀបវារៈនៃកិច្ចប្រជុំនាព្រឹកនេះ បានផ្តោតលើការពិភាក្សា និងចរចាថ្លៃលើការងារសំខាន់ៗចំនួន ៥ រួមមាន៖ ទី១. ការងារជួសជុលថែទាំម៉ាស៊ីនបូមទឹកចល័ត (ឥណ្ឌា) ធុនមធ្យម កម្លាំង ៦៥សេះ ចំនួន ១៥គ្រឿង សម្រាប់ឆ្នាំ២០២៦ ទី២. ការងារជួសជុល និងថែទាំស្ថានីយជលសាស្ត្រស្វ័យប្រវត្តិអាទិភាពចំនួន ៣ស្ថានីយ នៅស្ថានីយកោះខែល ស្ថានីយព្រែកក្តាម និងស្ថានីយអ្នកលឿង សម្រាប់ឆ្នាំ២០២៦ ទី៣. ការងារជួសជុល និងថែទាំប្រព័ន្ធស្ថានីយរ៉ាដាតេជោសែន សម្រាប់ឆ្នាំ២០២៦ ទី៤. ការងារជួសជុល និងដំឡើងស្ថានីយឧតុនិយមមិនស្វ័យប្រវត្តិចំនួន ៤កន្លែង និងប៉ុស្តិ៍តម្រងទឹកភ្លៀង សរុបចំនួន ២៤គ្រឿង សម្រាប់ឆ្នាំ២០២៦ និងទី៥. ការងារថែទាំស្ថានីយឧតុនិយមស្វ័យប្រវត្តិចំនួន ២៤កន្លែង ស្ថិតក្នុងខេត្តចំនួន៩ សម្រាប់ឆ្នាំ២០២៦។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ការពិនិត្យ និងវាយតម្លៃនេះ គឺដើម្បីធានានូវភាពត្រឹមត្រូវ គណនេយ្យភាព និងតម្លាភាព ដោយផ្អែកលើបទដ្ឋានបច្ចេកទេស និងតម្លៃជាក់ស្តែង ដោយគិតគូរហ្មត់ចត់ពីផលប៉ះពាល់នៃសន្ទស្សន៍តម្លៃប្រេងសកលដែលមានការប្រែប្រួល សំដៅធានាប្រសិទ្ធភាពការងារ និងឆ្លើយតបទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុ ព្រមទាំងតម្រូវការទឹកស្រោចស្រពជាក់ស្តែងរបស់ប្រជាកសិករ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page