• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកបច្ចេកទេស អញ្ជើញចុះពិនិត្យគម្រោងស្តារប្រឡាយ អូរ និងសាងសង់ទំនប់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ


ផុសថ្ងៃ: 12-06-2026 | អ្នកអាន: 8 |

Share


នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ១០-១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១-១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារប្រឡាយ ស្តារអូរ និងគម្រោងសាងសង់ទំនប់ទឹក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។
 
 
ក្នុងដំណើរការចុះពិនិត្យនេះ ឯកឧត្ដមអគ្គនាយក និងក្រុមការងារ បានអញ្ជើញចុះពិនិត្យ វាយតម្លៃលើគម្រោងសំខាន់ៗចំនួន ៣ រួមមាន៖
១- គម្រោងសាងសង់ទំនប់អាងទឹកមជ្ឈមណ្ឌលអភិវឌ្ឍប៊ុនរ៉ានីសែនជ័យទី៧ ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ការងាររួមមាន៖ សាងសង់ទំនប់ ២ ០០០ម៉ែត្រ និងសំណង់សិល្បការ្យ ៥កន្លែង ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ៣៥% ហើយ។ ក្រោយបញ្ចប់ គម្រោងនេះនឹងផ្តល់ទឹកស្រោចស្រពដីស្រូវវស្សា ៦៤២ហិកតា ស្រូវប្រាំង ១០០ហិកតា ដំណាំរួមផ្សំ ៣១៦ហិកតា ព្រមទាំងផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋប្រមាណ ៨៤៨គ្រួសារ ក្នុងឃុំព្រងិល។
 
២- គម្រោងស្ដារអូរយាយហុក (ជំហាន២) ស្ថិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ការងាររួមមាន៖ ស្ដារអូរប្រវែង ២ ៤៧០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យ ៧កន្លែង ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ៧៣%។ ក្រោយបញ្ចប់ គម្រោងនេះនឹងផ្តល់ទឹកស្រោចស្រពដីស្រូវវស្សា ៤៥០ហិកតា ស្រូវប្រាំង ៣០០ហិកតា រួមទាំងដំណាំផ្សំមួយចំនួន និងបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ២ ៤០២គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំតាលោ។
 
៣- គម្រោងស្ដារប្រឡាយមេអន្សងនៀវ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រួមមានរួមមាន៖ ស្តារប្រឡាយប្រវែង ៥ ០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យ ៦កន្លែង ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ៧២%។ ក្រោយបញ្ចប់ គម្រោងនេះនឹងធានាប្រភពទឹកស្រោចស្រពដីស្រូវវស្សា ១ ៣០០ហិកតា ស្រូវប្រាំង ៧៨០ហិកតា ដំណាំរួមផ្សំ ២០ហិកតា ព្រមទាំងផ្តល់ប្រយោជន៍ដល់ការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ៧៩០គ្រួសារ ក្នុងឃុំណាំតៅ។
 
​ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកបច្ចេកទេស បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងបានណែនាំដល់ក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាបាននូវគុណភាព សុវត្ថិភាព និងសោភ័ណភាព សំដៅជំរុញការអនុវត្តគម្រោងឱ្យសម្រេចជោគជ័យតាមផែនការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងផ្តល់និរន្តរភាពប្រើប្រាស់យូរអង្វែង៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page