• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ត្រង់ចំណុចប្រឡាយមេ ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ


ផុសថ្ងៃ: 12-06-2026 | អ្នកអាន: 8 |

Share


 
 
នាថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារនៃគម្រោងទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ត្រង់ចំណុចប្រឡាយមេ ដែលស្ថិតនៅក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស្វកម្មសំណង់ប្រព័ន្ធប្រឡាយមេនេះ ដែលត្រូវបានរៀបចំឡើងយ៉ាងប្រទាក់ក្រឡាគ្នា ដើម្បីនាំទឹកទៅចែកចាយតាមបណ្តាញប្រឡាយរងនានា។ ការសាងសង់នេះ គឺធ្វើឡើងស្របទៅនឹងបរិបទនៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកសម្រាប់បម្រើឱ្យពហុវិស័យ ជាពិសេសការស្រោចស្រពផ្ទៃដីកសិកម្ម និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយបញ្ចៀស និងរំដោះទឹកជំនន់ចេញពីទីរួមខេត្ត និងតំបន់ជុំវិញក្នុងរដូវវស្សាផងដែរ៕

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page