• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងបើកឯកសារដេញថ្លៃផ្គត់ផ្គង់ប្រេងឥន្ធនៈ ប្រចាំឆ្នាំ២០២៦


ផុសថ្ងៃ: 09-07-2026 | អ្នកអាន: 42 |

Share


នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងបើកឯកសារដេញថ្លៃការផ្គត់ផ្គង់ «ប្រេងរដ្ឋបាលឆ្នាំ២០២៦» និង «ប្រេងអន្តរាគមន៍សង្គ្រោះស្រូវឆ្នាំ២០២៦»។
 
 
​សូមជម្រាបថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងតំណាងក្រុមហ៊ុនប្រេងដែលបានចូលរួមដេញថ្លៃ។
​ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗនៃកិច្ចប្រជុំ ដោយបញ្ជាក់ថា ការពិនិត្យ និងបើកឯកសារដេញថ្លៃនេះ គឺដើម្បីធានាឱ្យបាននូវការអនុវត្តនីតិវិធី និងលក្ខខណ្ឌឱ្យមានភាពត្រឹមត្រូវ គណនេយ្យភាព និងតម្លាភាព ដោយផ្អែកលើគុណភាព និងសន្ទស្សន៍តម្លៃជាក់ស្តែង ក្នុងការជ្រើសរើសក្រុមហ៊ុនផ្គត់ផ្គង់។
 
​ជាមួយគ្នានេះដែរ ការសម្រេចនេះ មិនត្រឹមតែជួយសម្រួលដល់ការចុះបំពេញបេសកកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការឱ្យកាន់តែមានភាពល្អប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថា ការងារអន្តរាគមន៍សង្គ្រោះស្រូវនៅទូទាំងប្រទេស អាចអនុវត្តបានទាន់ពេលវេលា ចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page