• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក តាំង សុផាត អមដំណើរគណៈប្រតិភូធនាគារពិភពលោក ចុះពិនិត្យសមិទ្ធផលគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅខេត្តសៀមរាប


ផុសថ្ងៃ: 09-07-2026 | អ្នកអាន: 35 |

Share


សៀមរាប៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជានាយកអង្គភាពអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអមដំណើរគណៈប្រតិភូធនាគារពិភពលោក ចុះពិនិត្យសមិទ្ធផលនានារបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក និងបានបញ្ចប់ការសាងសង់ ១០០% នៅសហគមន៍កសិកម្មទំនើបស្រូវនាងអំ ស្ថិតក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
 
 
​បេសកកម្មនេះដឹកនាំដោយលោក Guangzhe Chen អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកផ្នែក Planet ដោយមានការចូលរួមពីលោកស្រី Tania Meyer នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និងតំណាងអង្គភាពប្រតិបត្តិ និងអង្គភាពអនុវត្តគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ។
 
​ក្នុងឱកាសនោះ លោក Guangzhe Chen បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អប្រសើររបស់ក្រសួងទាំង ៤ ក្នុងការអនុវត្តគម្រោងដែលជួយលើកកម្ពស់ជីវភាពសសហគមន៍។ លោកក៏បានលើកទឹកចិត្តឱ្យសហគមន៍ពង្រីកមុខរបរកសិកម្មបែបចម្រុះ និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវដើម្បីធានានិរន្តរភាព ព្រមទាំងរំពឹងថា សហគមន៍ដែលមានស្ត្រីជាអ្នកដឹកនាំនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់ចែករំលែកបទពិសោធន៍ដល់សហគមន៍ដទៃទៀត។
 
​សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ ដែលទទួលបានសមិទ្ធផលពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងផែនការសកម្មភាពឆ្នាំ ២០២៥-២០២៦ នៃយន្តការ «ត្រីវិស័យ កសិកម្ម ទឹក ជនបទ»។ យន្តការនេះបង្កើតឡើងដើម្បីឆ្លើយតបនឹងទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញប្រសិទ្ធភាព និងសហថាមពល (Synergy) រវាងក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍នៅតាមមូលដ្ឋាន៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page