• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់


ផុសថ្ងៃ: 09-07-2026 | អ្នកអាន: 35 |

Share


នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារឆមាសទី១ និងលើកទិសដៅបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ដោយាមានការអញ្ជើញចូលរួមពី លោក លឹម សុខតូ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។
 
 
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរទាំងអស់ ដែលសម្រេចបានសមិទ្ធផលការងារគួរជាទីមោទនៈក្នុងឆមាសទី១ ឆ្នាំ២០២៦។
 
ដើម្បីបន្តពង្រឹងប្រសិទ្ធភាពការងារ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំចំនួន ៩ ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពយល់ដឹងអំពីយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រវិស័យធនធានទឹក (២០២៤-២០២៨) ២) ការបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ៣) ការយកចិត្តទុកដាក់គាំទ្រសហគមន៍កសិករប្រើប្រាស់ទឹកឱ្យមានតម្លាភាព ៤) ការបង្កើនការតាមដានការព្យាករណ៍ធាតុអាកាស ការគ្រប់គ្រងកម្ពស់ទឹក និងប្រតិបត្តិការទំនប់ឱ្យបានម៉ត់ចត់ ៥) ការសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះសន្សំសំចៃទឹក និងត្រៀមលក្ខណៈឆ្លើយតបនឹងបាតុភូត El Niño ៦) ការពង្រឹងការងារគ្រប់គ្រងរដ្ឋបាលឱ្យមានភាពម៉ឺងម៉ាត់ និងតម្លាភាព ៧) ការពង្រឹងវិន័យផ្ទៃក្នុងមន្ទីរដោយគោរពតាមច្បាប់ និងឋានានុក្រម ៨) ការរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងព្រមទាំងការអភិវឌ្ឍសមត្ថភាពមន្ត្រី និង៩) ការចូលរួមថែរក្សាសម្ភារៈទ្រព្យសម្បត្តិរដ្ឋ និងលើកកម្ពស់សោភ័ណភាពបរិស្ថានជុំវិញមន្ទីរឱ្យបានល្អប្រសើរ៕
 

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page