• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក សែម សំណាង ប្រធានគ្រប់គ្រងគម្រោង ដឹកនាំក្រុមបេសកកម្មបារាំងចុះពិនិត្យស្ថានភាពប្រព័ន្ធធារាសាស្ត្រ​ស្ទឹងស្វាយចេក​ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ


ផុសថ្ងៃ: 09-12-2023 | អ្នកអាន: 109 |

Share


នៅថ្ងៃសៅរ៍ ១២រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ លោក សែម សំណាង ប្រធានគ្រប់គ្រងគម្រោង​ បាន​ដឹកនាំ​ក្រុមការងារបច្ចេកទេស​ នៃក្រសួងធនធានទឹក និង​ឧតុនិយម និង​ក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីស ដឹកនាំដោយ​លោក Matthieu Le Grix ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុកការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងជីវចម្រុះ​ លោកស្រី Alexia Hofmann ប្រធាន​ក្រុមការងារទទួលបន្ទុកគម្រោង​ និងទីប្រឹក្សាបច្ចេកទេសអន្តរជាតិ ចុះពិនិត្យស្ថានភាពទូទៅ​​នៃ​គម្រោង​​ស្តារឡើងវិញស្ទឹងស្វាយចេក ស្ថិតក្នុងភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ការស្តារស្ទឹងស្វាយចេកនេះ គឺ​​ក្នុងគោលបំណង​ ​ដើម្បីលើកកម្ពស់ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​អាងស្ទឹង​ តាមរយៈវិធីសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក ដោយរៀបចំផែនការ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន៣ គឺ៖
១)​ កែលម្អលទ្ធភាពប្រើប្រាស់ទឹកក្នុងអាងស្ទឹងស្វាយចេក​ តាមរយៈការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ការងារ​ទឹក​ ​ការបង្កើនលទ្ធភាពប្រើប្រាស់ទឹកសម្រាប់សហគមន៍ រួមទាំងការស្តារមុខងារប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និង​កាត់បន្ថយការបាត់បង់ទឹកជំនន់ និងធ្វើទំនើបកម្មប្រព័ន្ធស្រោចស្រព។
២)​ អភិវឌ្ឍកសិកម្មប្រកបដោយនិរន្តរភាព​និងធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុង​អាងស្ទឹង​ស្វាយ​ចេក​តាមរយៈការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មនៅក្នុងសហគមន៍។
៣)​កែលម្អអភិបាលកិច្ចគ្រប់គ្រងទឹកក្នុងអាងស្ទឹងស្វាយចេក តាមរយៈការរៀបចំផែនការ​គ្រប់គ្រង​ធន​ធាន​​ទឹក រួមបញ្ចូលគ្នានៅកម្រិតអាងស្ទឹងស្វាយចេក ផ្តល់ចំណេះដឹង ការរៀបចំផែនការគ្រប់គ្រងហានិភ័យ​ទឹកជំនន់ ការចូលរួមពីភាគីពាក់ព័ន្ធ និងការសន្ទនាទឹកឆ្លងដែន៕

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page