• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោកជំទាវ លៀង យុគ ថោ ជេដ្ឋា ប្រធានកិត្តិយសសមាគមនារី នៃក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននារី ក្រសួង


ផុសថ្ងៃ: 29-12-2023 | អ្នកអាន: 500 |

Share


នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវ លៀង យុគ ថោ ជេដ្ឋា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូននារីក្រសួង ក្នុងឱកាសអបអរសាទរខួបលើកទី៤៥ ថ្ងៃបង្កើតសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។
សូមជម្រាបថា ពិធីសំណេះសំណាលនេះមានការចូលរួមពីលោកជំទាវបណ្ឌិត សេង វណ្ណសាយ ប្រធានប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយលោកជំទាវជាទីប្រឹក្សា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនិងមន្ត្រីរាជការនារីក្រសួងសរុបចំនួន ២៤៥នាក់។
ថ្លែងក្នុងឱកាសដ៏មានសារសំខាន់នេះ លោកជំទាវ លៀង យុគ ថោ ជេដ្ឋា បានសម្តែងនូវការដឹងគុណ និងអរគុណចំពោះបងប្អូននារី នៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានបូជាកម្លាំងកាយចិត្ដ ប្រាជ្ញា ស្មារតី បំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងច្នៃប្រឌិត ដើម្បីបុព្វហេតុស្ត្រី និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិ បើទោះបីជា ស្រ្តីបានដើរតួនាទីជាមាតា ជាភរិយា និងជាមន្រ្តីរាជការ ហើយមានខ្លះបានចូលនិវត្តន៍ពីការងារទៅហើយ។
ជាមួយគ្នានេះដែរ លោកជំទាវ លៀង យុគ ថោ ជេដ្ឋា ក៏បានលើកឡើងពីសកម្មភាពការងារកន្លងមករបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងធនធានទឹក និងឧតុនិយមដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងកិច្ចការងារសង្គម និងបានជួយដល់សមាជិកាសមាគមដែលជួបបញ្ហា សុខភាព និងជីវភាពរស់នៅ។ លោកជំទាវបានបញ្ជាក់ថា សកម្មភាពទាំងនេះបានស្តែងចេញនូវអំពើល្អរបស់សមាគម ហើយដែលអាចដំណើរការបន្តមកដល់បច្ចុប្បន្ន ដោយមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ និងមានការចូលរួមសហការពីសមាជិកាសមាគមទាំងអស់។
ជាចុងក្រោយ លោកជំទាវសង្ឃឹមជឿជាក់ថា បងប្អូននារី ជាទីប្រឹក្សា រួមជាមួយ លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីរាជការនារីទាំងអស់ នឹងបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងជួយគ្នាទៅវិញទៅមកពេលមានជំងឺដង្កាត់កើតឡើង និងបន្តបំពេញភារកិច្ចសំខាន់ៗជាប្រវត្តិសាស្ត្រ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមចំណែកសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនៅគ្រប់អាណត្តិ និងគ្រប់ដំណាក់កាល៕

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ចុះពិនិត្យវឌ្ឍនភាពការងារបច្ចេកទេសនៅស្ថានីយបូមទឹកទំនើបកម្មសាក់សំពៅ និងប្រព័ន្ធរំដោះទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល


>> ឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបូមស្តារខ្សាច់ដុះថ្មីនៅមុខកោះដាច់ ដើម្បីសម្រួលចរន្តទឹកទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី២


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញ​ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា និងសម្រេចលើការចរចាថ្លៃគម្រោងស្ថាបនា ស្ដារប្រព័ន្ធធារាសាស្ត្រ និងការពារច្រាំងទន្លេ ចំនួន ០៧គម្រោង សម្រាប់ឆ្នាំ២០២៦


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់រោងជម្រក និងការថែទាំគ្រឿងចក្រអន្តរាគមន៍នៅជម្រកគ្រឿងចក្រ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង