• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពភូមិសាស្ត្របណ្តាអាងទឹកក្នុងខេត្តពោធិ៍សាត់


ផុសថ្ងៃ: 02-01-2024 | អ្នកអាន: 322 |

Share


 
 
ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយសហការី ប្រធានអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានស្រុកវាលវែង ជាច្រើនរូប នៅថ្ងៃអង្គារ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះត្រួតពិនិត្យលើភូមិសាស្រ្តបណ្តាអាងទឹកធំៗ ជាច្រើនកន្លែងនៅតំបន់ក្បាលស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ក្រុមការងារបានចុះពិនិត្យភូមិសាស្ត្របណ្តាអាងទឹកក្នុងតំបន់ស្ទឹងធំ ស្ទឹងព្រៃខ្លុង ស្ទឹងអារ៉ៃ តំបន់ជ្រោះនិងជ្រលងភ្នំក្រវាញ និងតំបន់ស្ទឹងអាតៃ ដែលជាប្រភពទឹករស់សម្រាប់ផ្គត់ផ្គង់ទឹកឱ្យទៅបណ្តាអនុគម្រោងនានារបស់គម្រោងកសាងប្រព័ន្ធធារាសាស្ត្រឱ្យមានភាពធននឹងបម្រែបម្រួលអាកាសធាតុ(CAISAR) គម្រោងការគ្រប់គ្រងធនធានទឹកចម្រុះ(IWRM) និងគម្រោងទាំងអស់របស់ក្រសួងដែលកំពុងអនុវត្ត។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះ គឺដើម្បីឈានទៅរៀបចំគ្រោងការលម្អិតក្នុងការអភិវឌ្ឍបណ្តាអាងទឹកទាំងនេះទៅជាប្រព័ន្ធអាងទឹកបន្តបន្ទាប់គ្នា (Cascade Systems) ក្នុងការផ្គត់ផ្គង់ទឹកបម្រើឱ្យគ្រប់វិស័យក្នុងខេត្តពោធិ៍សាត់ ជាពិសេសកាត់បន្ថយនូវគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួត ដោយលៃយ៉ាងណាឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់ប្រទេសបានទទួលនូវសុវត្ថិភាពនិងសន្តិសុខទឹកក្នុងបរិមាណ ៦០០លានម៉ែត្រត្រីគុណ បន្ថែមទៀត៕

(+855)000 000 000

     (+855)000 000 000


info@mowram.gov.kh


#47 Preah Norodom Bvd, Phnom Penh, Cambodia


f Our Facebook Page