• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមដឹកនាំគណៈប្រតិភូដៃគូអភិវឌ្ឍន៍ចុះពិនិត្យទីតាំងអនុវត្តគម្រោងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់


ផុសថ្ងៃ: 12-03-2024 | អ្នកអាន: 293 |

Share


ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមដឹកនាំគណៈប្រតិភូដៃគូអភិវឌ្ឍន៍ចុះពិនិត្យទីតាំងអនុវត្តគម្រោងក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
==============
ក្រោមកិច្ចសហការគាំទ្រយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូដៃគូអភិវឌ្ឍន៍ចុះពិនិត្យទីតាំងជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ ដើម្បីឈានទៅអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRM)ដែលទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។
ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា បេសកកម្មនាពេលនេះមានការចូលរួមពីអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Ryutaro Takaku ប្រធានក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការី លោកស្រី Bo Zhang ប្រធានក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងសហការី ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនៃសាលាខេត្តពោធិ៍សាត់ លោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុក រួមជាមួយលោកមេឃុំពាក់ព័ន្ធទាំងអស់ ព្រមទាំងសហការីជាតិ-អន្តរជាតិ មកពីអង្គភាពគ្រប់គ្រងនិងអនុវត្តន៍គម្រោង (PMU) របស់ក្រសួងធនធានទឹក និងឧតុនិយម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ការចុះបេសកកម្មរបស់គណៈប្រតិភូក្នុងខេត្តពោធិ៍សាត់បានធ្វើសកម្មភាពសំខាន់ចំនួនពីរគឺ ទី១)ប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោង IWRM នាពេលដ៏ខ្លីខាងមុខនេះ និងធ្វើការផ្សព្វផ្សាយស្តីពីការដោះស្រោយផលប៉ះពាល់ដែលកើតឡើងដោយសារគម្រោង និងបណ្តានីតិវិធីដទៃទៀតដែលធានាដល់ការអនុវត្តគម្រោងទទួលបានជោគជ័យ និងទី២)ចុះពិនិត្យជាក់ស្តែងលើតំបន់អនុវត្តន៍គម្រោងក្នុងក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកកណ្តៀង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យមើលជាក់ស្តែងគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត នៅមូលដ្ឋានជម្រកគ្រឿងចក្រ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល (WRAP-UP Meeting) នៃបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យលើវឌ្ឍនភាពអនុវត្តន៍គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហាន២ (SIWRM)


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) និងពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព ការថែទាំខួប នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត៌ (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម សេរី បណ្ឌិត អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹក និងដំណើរការស្ថានីយឧតុនិយម ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង