• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​ ផ្តល់អំណោយ​ជូន​​បញ្ជាការដ្ឋាន​ការពារកោះឆ្នេរ​ ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​


ផុសថ្ងៃ: 11-04-2024 | អ្នកអាន: 208 |

Share


ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​ ផ្តល់អំណោយ​ជូន​​បញ្ជាការដ្ឋាន​ការពារកោះឆ្នេរ​ ​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​
=================
នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការ​ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ថោ ជេដ្ឋា​ ​​រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ​ក្រសួងនិងមន្ទីរ​​ អញ្ជើញ​​ជួប​សំណេះ​សំណាល​ជាមួយ​នាយនាវី​ នាយនាវីរង និង​ពលនាវី​ ​នៃ​បញ្ជាការដ្ឋាន​ការពារកោះឆ្នេរ​ ​និងបាន​​នាំយកអំណោយ​ជាថវិកា​និង​គ្រឿងឧបភោគ​បរិភោគមួយ​ចំនួន​​​ជូនដល់បញ្ជាការដ្ឋានប្រើប្រាស់​​​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​​ជាតិខ្មែរ​។
សូមជម្រាបថា បញ្ជាការដ្ឋានការពារកោះឆ្នេរ មានទីតាំង​ស្ថិតនៅក្នុងឃុំអូរ​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ជា​សម្ព័ន្ធ​មេត្រី​ភាព​​ជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម​ តាំងពីឆ្នាំ២០០៣​ រហូតមកដល់​បច្ចុប្បន្ន។
ក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​បានថ្លែងនូវ​ការកោតសរសើរ និង​វាយតម្លៃខ្ពស់​ចំពោះ​ ការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ព​ ដើម្បីបុព្វហេតុជាតិ មាតុភូមិ បូរណភាពទឹកដី ការពារ​សុខសន្តិភាព​ សេចក្តី​សុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ​​។​ ជាមួយគ្នានោះ​ ឯកឧត្តម​រដ្ឋលេខាធិការប្រចាំការក៏​​បានពាំនាំនូវ​ការផ្តាំផ្ញើសាកសួរ​​សុខទុក្ខរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និងឧតុនិយម​​ និង​លោកជំទាវ​ ជូនដល់ឯកឧត្តម​ឧត្តមនាវីឯក​ នាយនាវី នាយនាវីរង និង​ពលនាវី​ទាំ​ងអស់​ដែល​កំពុង​បម្រើ​ការងារនៅក្នុងអង្គភាពបញ្ជាការដ្ឋានការពារកោះឆ្នេរ។
ក្នុងន័យបង្ហាញ​នូវការ​អរគុណ និង​ការ​ដឹងគុណ​ចំពោះវីរភាព​បងប្អូនកងទ័ព​ ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំ​ការ​​ តំណាង​ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា​ បាននាំយកអំណោយថវិកា​ចំនួន​ ៥០លានរៀល​ អង្ករ​ ៥តោន និង​មីចំនួន ៦០កេស ជូនដល់បញ្ជាការដ្ឋាន​ការពារកោះឆ្នេរ​ប្រើប្រាស់។
ជាការឆ្លើយតប ឯកឧត្តមឧត្តមនាវីឯក​ មេបញ្ជាការនៃបញ្ជាការដ្ឋានការពារ​កោះឆ្នេរ​​​ បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​​ជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី​​ ក្រសួងធនធានទឹក និងឧតុនិយម​​​ ក៏ដូចជា​គណៈប្រតិភូ​ក្រសួង និងមន្ទីរ​ ដែលបានអញ្ជើញមកជួបសំណេះសំណាល​ និងបាន​នាំយក​អំណោយ​មកឧបត្ថម្ភ​ដល់​ទី​បញ្ជាការដ្ឋានផ្ទាល់ ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់​ដល់សុខទុក្ខ​ និង​ការរស់នៅប្រចាំថ្ងៃ​របស់កងទ័ព​ទាំងអស់៕
 
 
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព»


>> ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំមន្ត្រី​បច្ចេកទេស​ ​ចុះពិនិត្យវឌ្ឍនភាព​គម្រោង​រំដោះ​ទឹក និង​ពង្វាងទឹក​ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ​


>> វីដេអូ៖ ក្រសួងធនធានទឹក និងឧតុនិយមរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសឆ្នាំ២០២៤-២០២៥


>> លោក ផាង វី អញ្ជើញចុះពិនិត្យការងារថែទាំខួបប្រព័ន្ធធារាសាស្រ្តប្រឡាយរំចេក និងការងារថែទាំប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោជំហាន១ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង


>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារនាំទឹកអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាកសិករប្រមាណ ៥ពាន់ហិកតា ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង