• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក ផាង វី ដឹកនាំក្រុមវិស្វករបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាពសំណង់អាងទឹក និងប្រព័ន្ធធារាសាស្ត្រធំៗ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្រោយកើតមានបាតុភូតរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា


ផុសថ្ងៃ: 01-04-2025 | អ្នកអាន: 99 |

Share


នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម បានដឹកនាំវិស្វករបច្ចេកទេសនាយកដ្ឋាន សហការជាមួយនាយកដ្ឋានវិស្វកម្ម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចុះពិនិត្យស្ថានភាពសំណង់អាងទឹក និងប្រព័ន្ធធារាសាស្ត្រធំៗ ដើម្បីធានាដល់សុវត្ថិភាពទំនប់ ក្រោយពីកើតមានបាតុភូតរញ្ជួយដីថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ា។
 
ក្នុងឱកាសនោះ លោក ផាង វី និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពសំណង់ ទី១)អាងទឹករក្សា ស្ថិតក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ទី២)ទំនប់អាងទឹកស្ទឹងស្រែងជំហាន២ ស្ថិតក្នុងឃុំពង្រ ស្រុកចុងកាល់ និង ទី៣)អាងទឹកទំនប់ថ្មី ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
 
សូមជម្រាបថា ទំនប់អាងទឹករក្សាបានសាងសង់ឡើងក្នុងឆ្នាំ២០១៩ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ ទំនប់អាងទឹកនេះ មានប្រភពទឹកពីស្ទីងសែន និងមានផ្ទៃរងទឹកភ្លៀង៧៦៤៥គីឡូម៉ែត្រការ៉េ ដែលមានលទ្ធភាពរក្សាទឹកទុកក្នុងរដូវវស្សាប្រមាណ ២៦០លានម៉ែត្រគូប មានសំណង់សំខាន់ៗដូចជា ទំនប់ប្រវែង ៣០៦៩ម៉ែត្រ ទទឹងខ្នងទំនប់ ៧ម៉ែត្រ ទ្វារទឹកចំនួន២០ កម្ពស់ ១៤,៥ម៉ែត្រ សំណង់នាំទឹកចំនួន ៣កន្លែង និង សំណង់អគារផ្សេងៗមានផ្ទៃក្រឡា ១៥០០ម៉ែត្រការ៉េ។
 
ចំណែក ទំនប់អាងទឹកស្ទឹងស្រែងជំហាន២ សាងសង់ក្នុងឆ្នាំ២០១៥ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានប្រភពទឹកពីជួរភ្នំដងរែក តាមរយៈដងស្ទឹងស្រែង និងអូរ មានសក្តានុពលអាចស្តុកទឹកបានចំនួន ២៥៨លានម៉ែត្រគូប មានទំនប់ប្រវែង ៤៨០០ម៉ែត្រ សំណង់ទ្វារទឹកលើទំនប់ចំនួន ១កន្លែង មានទ្វារចំនួន ៣សន្លឹក និងសំណង់ស្ពានបង្ហៀរចំនួន ១កន្លែង ប្រវែង ២៤០ម៉ែត្រ។
 
ដោយឡែក អាងទឹកទំនប់ថ្មី មានប្រភពទឹកពីជួរភ្នំដងរែក តាមរយៈដងស្ទឹងស្រែង និងអូរ មានសក្តានុពលអាចស្តុកទឹកបានចំនួន ១៥៣លានម៉ែត្រគូប មានទំនប់ប្រវែង ២០០០ម៉ែត្រ សំណង់ទ្វារទឹកចំនួន ១កន្លែង មានទ្វារចំនួន ២សន្លឹក និងសំណង់បង្ហៀរចំនួន ១កន្លែង ប្រវែង ២៨០ម៉ែត្រ និងស្ពានចំនួន១ កន្លែង ប្រវែង ១២៥ម៉ែត្រ។
 
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ឱ្យដឹងថា ទំនប់អាងទឹកទាំងបីទីតាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយទឹកជំនន់ក្នុងតំបន់ និងសម្រាប់បម្រើឱ្យការងារស្រោចស្រពក្នុងវិស័យកសិកម្ម ជួយប្រព័ន្ធអេកូឡូស៊ី និងជួយផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនារដូវប្រាំង ព្រមទាំងសម្រាប់ការប្រើប្រាស់ពហុវិស័យ ហើយក៏ជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរ។
 
ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានបញ្ជាក់ថា ស្ថានភាពទំនប់អាងទឹកទាំងបីទីតាំងនេះមានស្ថិរភាព សុវត្ថិភាព ដោយតួទំនប់ និងសំណង់មិនមានជម្រាបទឹក មិនមានស្នាមប្រេះដាច់ ព្រមទាំងមិនមានការរអិលធ្លាក់ដាច់ជម្រាលជើងទេរទំនប់នោះទេ។
 
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើងស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងសាហ្គាំង(Sagaing) ក្នុងប្រទេសមីយ៉ាន់ម៉ា។ ការរញ្ជួយនេះបានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ រ៉ិចទ័រ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមាន៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា គ៧៨


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទិន្នន័យ សម្រាប់គម្រោងវាយតម្លៃការវិនិយោគប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនបារាំង BRL Ingénierie ដឹកនាំដោយលោក Gilles Rocquelain


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពការងារជំពូក២១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពត


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបញ្ចប់ការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថាន CDRI ដើម្បីពង្រឹងអភិបាលកិច្ចធនធានទឹកនៅកម្ពុជា

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង