• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនបារាំង BRL Ingénierie ដឹកនាំដោយលោក Gilles Rocquelain


ផុសថ្ងៃ: 24-04-2026 | អ្នកអាន: 16 |

Share


នាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Gilles Rocquelain នាយកប្រតិបត្តិនៃក្រុមហ៊ុនបារាំង BRL Ingénierie និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីកាលានុវត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
 
 
ក្នុងកិច្ចជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Gilles Rocquelain និងប្រតិភូក្រុមហ៊ុន BRL Ingénierie ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបំណងពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិស័យអាទិភាព សំដៅជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ តាមរយៈការបង្កើនការចូលរួមពីវិស័យឯកជន។
 
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីទិសដៅការងារអាទិភាពរបស់ក្រសួង ក្នុងការបន្តកសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងឧតុនិយម ព្រមទាំងបានបញ្ជាក់ពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ និងធានាឱ្យបាននូវសន្តិសុខទឹកប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
 
សូមបញ្ជាក់ថា ក្រុមហ៊ុន BRL Ingénierie គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ និងវិស្វកម្មដ៏ល្បីល្បាញរបស់បារាំង ដែលមានឯកទេសខ្ពស់លើការគ្រប់គ្រងធនធានទឹក កសិកម្ម និងសេវាកម្មបរិស្ថាន។ បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ១០០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Compagnie Nationale d'Aménagement de la Région du Bas Rhône et du Languedoc ដែលមានបទពិសោធន៍តាំងពីឆ្នាំ១៩៥៥ មកម៉្លេះ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទិន្នន័យ សម្រាប់គម្រោងវាយតម្លៃការវិនិយោគប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនបារាំង BRL Ingénierie ដឹកនាំដោយលោក Gilles Rocquelain


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពការងារជំពូក២១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពត


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបញ្ចប់ការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថាន CDRI ដើម្បីពង្រឹងអភិបាលកិច្ចធនធានទឹកនៅកម្ពុជា


>> លោក ថាច់ សុវណ្ណា អញ្ជើញចូលរួមកិច្ចប្រជុំ KOMEC Partnership Day នៅទីក្រុងហាណូយ ប្រទេសវៀតណាម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង