• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពការងារជំពូក២១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពត


ផុសថ្ងៃ: 24-04-2026 | អ្នកអាន: 16 |

Share


នាថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម (គ.ល) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពសម្រាប់ការងារជំពូក២១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពត សមាសភាពចូលរួមមកពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុន ណេសិនណល ខនស្ត្រាក់សិន & ខនសាល់ធេសិន អេនធើប្រាយ (NCCE)។
 
ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យជាក់ស្តែងលើសមិទ្ធផលដែលបានសម្រេច រួមមាន៖
ទី១៖ ការងារស្ថាបនាលើកកម្រិតខ្នងទំនប់សណ្តខាងក្នុងស្ទឹងព្រែកត្នោត (តំបន់ព្រៃស) និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ចប់ រយៈពេលធានាគុណភាព ចំនួន ១២ខែ។
ទី២៖ ការងារស្តារប្រឡាយមេប្រផុង និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងឃុំវត្តអង្គខាងត្បូង និងឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត បន្ទាប់ពីបានបញ្ចប់ រយៈពេលធានាគុណភាពចំនួន ១២ខែ។
 
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអនុវត្តគម្រោង ដែលបានបំពេញភារកិច្ចស្ថាបនាលើកកម្រិតខ្នងទំនប់សណ្ត និងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រខាងលើ ដោយធានាបាននូវគុណភាពរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស និងមានសោភ័ណភាព ដែលនឹងផ្តល់សារប្រយោជន៍យ៉ាងសំខាន់ដល់ការបង្កបង្កើនផល ក៏ដូចជាការគ្រប់គ្រងទឹកក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទិន្នន័យ សម្រាប់គម្រោងវាយតម្លៃការវិនិយោគប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនបារាំង BRL Ingénierie ដឹកនាំដោយលោក Gilles Rocquelain


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពការងារជំពូក២១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពត


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបញ្ចប់ការពិភាក្សាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថាន CDRI ដើម្បីពង្រឹងអភិបាលកិច្ចធនធានទឹកនៅកម្ពុជា


>> លោក ថាច់ សុវណ្ណា អញ្ជើញចូលរួមកិច្ចប្រជុំ KOMEC Partnership Day នៅទីក្រុងហាណូយ ប្រទេសវៀតណាម

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង