• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម សេរី បណ្ឌិត អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹក និងដំណើរការស្ថានីយឧតុនិយម ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ


ផុសថ្ងៃ: 08-10-2025 | អ្នកអាន: 22 |

Share


នៅថ្ងៃព្រហស្បតិ៍ ២រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សេរី បណ្ឌិត ប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្ដាអាងទឹក និងដំណើរការនៃស្ថានីយឧតុនិយម ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
 
 
ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តម និងក្រុមការងារ បានចុះពិនិត្យស្ថានភាពទូទៅតាមបណ្ដាទំនប់ទឹក នៅក្នុងស្រុក-ក្រុងចំនួនបី គឺ៖ ១)ទំនប់ទឹកអូរកំបោរ ទំនប់ទឹក ទឹកក្រហម ក្នុងស្រុករវៀង ២)ទំនប់ទឹករក្សា ក្នុងព្រំប្រទល់ស្រុករវៀង និងស្រុកជ័យសែន ៣)ទំនប់ទឹក៩៥ និងដំណើរការនៃស្ថានីយឧតុនិយម ក្នុងក្រុងព្រះវិហារ។
 
ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំប្រសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឱ្យបន្តការយកចិត្តទុកដាក់តាមដានស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹកទូទាំងខេត្ត ជាពិសេសពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទ្វារទឹក ការការពារសុវត្ថិភាពតាមទំនប់ទឹក ការងារជួសជុល និងថែទាំជាប្រចាំ ឱ្យបានទៅតាមបច្ចេកទេស ព្រមទាំងការត្រៀមលក្ខណៈជាប់ជាប្រចាំដើម្បីឆ្លើយតបការងារអន្តរាគមន៍ ចំពោះគ្រោះទឹកជំនន់ និងមានវិធានការថែរក្សាទឹកទុកឱ្យបានគ្រប់គ្រាន់ក្រោយចប់រដូវវស្សា៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យមើលជាក់ស្តែងគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត នៅមូលដ្ឋានជម្រកគ្រឿងចក្រ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល


>> ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល (WRAP-UP Meeting) នៃបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពិនិត្យលើវឌ្ឍនភាពអនុវត្តន៍គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះជំហាន២ (SIWRM)


>> ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) និងពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព ការថែទាំខួប នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម រ៉ូសឺវែល ស្កឺរីត៌ (Roosevelt Skerrit) នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា


>> ឯកឧត្តម សេរី បណ្ឌិត អញ្ជើញចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងស្ដុកទឹក និងដំណើរការស្ថានីយឧតុនិយម ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង