• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ពេជ្រ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំដំបូង(Kick off meeting) ជាមួយប្រតិភូក្រុមបេសកកម្មវាយតម្លៃរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន


ផុសថ្ងៃ: 01-12-2025 | អ្នកអាន: 24 |

Share


នាព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំដំបូង (Kick-Off Meeting) ជាមួយប្រតិភូក្រុមបេសកកម្មវាយតម្លៃរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) មកពីទីក្រុងតូក្យូ។
 
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានវត្តមានចូលរួមពីលោក MITOMORI Koji ប្រធានក្រុមបេសកកម្ម JICA មកពីទីក្រុងតូក្យូ លោកស្រី Akiko MIYASHITA អនុប្រធាន JICA ប្រចាំកម្ពុជា និងសហការី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីជាន់ខ្ពស់មកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីប្រឹក្សា និងមន្រ្តីជាន់ខ្ពស់របស់ក្រសួងធនធានទឹក និងឧតុនិយម កុងស៊ុលតង់ប្រចាំគម្រោង និងមន្រ្តីសមភាគីគម្រោងសរុបចំនួន ១៩ នាក់។
 
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំមានគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើការស្នើសុំពង្រីកវិសាលភាពការងារ និងឥណទានសម្បទានបន្ថែមសម្រាប់គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដោយធ្វើការពិភាក្សាលើទំហំការងារ ទំហំឥណទានសម្បទាន កម្មវិធីអនុវត្តន៍គម្រោង ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងការងារដែលត្រូវអនុវត្តបន្តនាពេលខាងមុខ។
 
សូមបញ្ជាក់ថា បេសកកម្មវាយតម្លៃរបស់ក្រុមការងារ JICA មកពីទីក្រុងតូក្យូមានរយៈពេល ៩ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី២៧ ខែវិច្ឆិកា រហូត ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥។ ក្រុមបេសកកម្ម បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងរបស់គម្រោង ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានបន្ថែមសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសំណើសុំថវិកាគម្រោងបន្ថែមទៅភាគីជប៉ុន៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអនុវត្តន៍គម្រោងកែលម្អសន្តិសុខទឹកកម្ពុជាជួបប្រជុំកម្រិតបច្ចេកទេសជាមួយតំណាងក្រុមការងារបេសកកម្មធនាគារពិភពលោក


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំដំបូង(Kick off meeting) ជាមួយប្រតិភូក្រុមបេសកកម្មវាយតម្លៃរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមជាគណៈអធិបតី បើកកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី២ របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង