• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអនុវត្តន៍គម្រោងកែលម្អសន្តិសុខទឹកកម្ពុជាជួបប្រជុំកម្រិតបច្ចេកទេសជាមួយតំណាងក្រុមការងារបេសកកម្មធនាគារពិភពលោក


ផុសថ្ងៃ: 02-12-2025 | អ្នកអាន: 18 |

Share


នារសៀលថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារអនុវត្តន៍គម្រោង ជួបប្រជុំកម្រិតបច្ចេកទេសជាមួយតំណាងក្រុមការងារបេសកកម្មធនាគារពិភពលោក ក្នុងដំណើរបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី២ របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលប្រព្រឹត្តទៅមានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
 
 
ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ ផ្តោតលើកម្រិតបច្ចេកទេសតាមផ្នែកនីមួយៗ ដើម្បីបង្ហាញលទ្ធផលលើវឌ្ឍនភាព និងបញ្ហាប្រឈមនានានៃការអនុវត្តគម្រោង ក្នុងរយៈពេល ៦ខែកន្លងទៅ បន្ទាប់ពីបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី១ និងលើទិសដៅបន្តការងាររយៈពេល ៦ខែទៅមុខទៀត និងទទួលយកអនុសាសន៍សំខាន់ៗរបស់ក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក។
 
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារអនុវត្តន៍គម្រោង និងការរៀបចំដំណើរបេសកកម្មចុះពិនិត្យទីតាំងអនុគម្រោងស្វាយជ្រុំ ស្ថិតក្នុងខេត្តក្រចេះ និងអនុគម្រោងស្រែហ៊ុយ ស្ថិតក្នុងខេត្តមណ្ឌលគិរី ព្រមទាំងជួបជាមួយសហគមន៍ទទួលផលពីគម្រោងផងដែរ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពបច្ចុប្បន្ន៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំក្រុមការងារអនុវត្តន៍គម្រោងកែលម្អសន្តិសុខទឹកកម្ពុជាជួបប្រជុំកម្រិតបច្ចេកទេសជាមួយតំណាងក្រុមការងារបេសកកម្មធនាគារពិភពលោក


>> ឯកឧត្តម ពេជ្រ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំដំបូង(Kick off meeting) ជាមួយប្រតិភូក្រុមបេសកកម្មវាយតម្លៃរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមជាគណៈអធិបតី បើកកិច្ចប្រជុំបេសកកម្មគាំទ្រលើការអនុវត្តគម្រោងលើកទី២ របស់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង