• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីបើកកម្មវិធី«មនសិការពលរដ្ឋល្អ»ដល់យុវជនតាមគ្រឹះស្ថានសិក្សាឆ្នាំ២០២៦


ផុសថ្ងៃ: 11-12-2025 | អ្នកអាន: 93 |

Share


នារសៀលថ្ងៃពុធ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាសមាជិកគណៈអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកម្មវិធី«មនសិការពលរដ្ឋល្អ» ដល់យុវជនតាមគ្រឹះស្ថានសិក្សាឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី រាជធានីភ្នំពេញ ក្រោមសហអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
 
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានអនុវត្តរួមគ្នានូវកម្មវិធី«មនសិការពលរដ្ឋល្អ» ដល់យុវជនតាមគ្រឹះស្ថានសិក្សាតាមបណ្តារាជធានី-ខេត្តគោលដៅចំនួន១២ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង និងខេត្តតាកែវ តាមរយៈការអនុវត្តវិធីសាស្ត្របង្រៀនថ្មី និងបានជំរុញសកម្មភាពក្រៅម៉ោងសិក្សាសម្រាប់យុវជនជាមួយសមាជិកក្លឹប ដែលជាសិស្សថ្នាក់ទី១០ និងថ្នាក់ទី១១ ប្រកបដោយជោគជ័យក្នុងឆ្នាំសិក្សា២០២៤ និងឆ្នាំសិក្សា២០២៥៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> វីដេអូ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី ផាក យ៉ុងណាន


>> ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតមាននៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១ឈ្មោះ ណូកាន(Nokaen) T2601។


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក (WFP) ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយលោកស្រី ផាក យ៉ុងណាន


>> ឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹកព្រែកសែម ស្ថិតក្នុងភូមិសាស្ដ្រខេត្តកណ្ដាល


>> ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យសកម្មភាពជីកស្តារដីព្រែក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រៃវែង

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង