• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

លោក សែម សំណាង បន្ដបេសកកម្មដឹកនាំប្រតិភូអន្តរក្រសួង និងទីភ្នាក់ងារ AFD ចុះពិនិត្យការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


ផុសថ្ងៃ: 28-02-2026 | អ្នកអាន: 10 |

Share


នារសៀលថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សែម សំណាង ប្រធានកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តបេសកកម្មដឹកនាំប្រតិភូអន្តរក្រសួង និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចុះពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាលើការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ស្ថិតក្នុងស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។
 
​ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រតិភូ AFD ដែលដឹកនាំដោយលោកស្រី សេង សូទ្ធីរ៉ា និងមានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាកសិករក្នុងមូលដ្ឋាន។
 
​ក្នុងឱកាសសំណេះសំណាលនោះ លោកប្រធានកម្មវិធីបានគូសបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារ AFD គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសន្តិសុខទឹក និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះមានគោលដៅយុទ្ធសាស្ត្រធានានិរន្តរភាពទឹកសម្រាប់បម្រើដល់ការដាំដុះ ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងបង្កើនសមត្ថភាពផលិតកម្មកសិកម្មឱ្យបាន ២ដងក្នុងមួយឆ្នាំ សំដៅលើកកម្ពស់ផលិតភាព កម្រិតជីវភាព និងបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
 
​ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាន ក៏បានសំណូមពរដល់ប្រជាកសិករឱ្យបន្តផ្តល់កិច្ចសហការ និងយោគយល់អធ្យាស្រ័យក្នុងអំឡុងពេលស្ថាបនា ដើម្បីឱ្យប្រព័ន្ធធារាសាស្ត្រនេះសម្រេចបានតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់ សំដៅបម្រើផលប្រយោជន៍ដល់ការដាំដុះ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ឱ្យកាន់តែប្រសើរឡើង៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក សូុអុឹម មណីជោតិ ប្រធាននាយកដ្ឋាន ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងអ្នកជំនាញអន្ដរជាតិចុះពិនិត្យ និងថែទាំស្ថានីយរ៉ាដាតេជោសែន


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក អញ្ជើញចុះពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងអភិបាលកិច្ចនៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប


>> លោក សែម សំណាង បន្ដបេសកកម្មដឹកនាំប្រតិភូអន្តរក្រសួង និងទីភ្នាក់ងារ AFD ចុះពិនិត្យការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> សារលិខិតចូលរួមរំលែកទុក្ខរបស់ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា គោរពជូន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ វង គន្ធារី ព្រមទាំងក្រុមគ្រួសារ។

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង