• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញដឹកនាំប្រតិភូបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងបណ្តាដៃគូអភិវឌ្ឍន៍ ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្រពើទ្រោម ក្នុងខេត្តកំពង់ស្ពឺ


ផុសថ្ងៃ: 11-12-2025 | អ្នកអាន: 146 |

Share


នៅថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយលោកស្រី Xiaolan Wang និងលោកបណ្ឌិត Rajesh Yadav ព្រមទាំងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងមូលនិធិអាកាសធាតុបៃតង(GCF) មន្ត្រីជំនាញជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោង បានអញ្ជើញចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្រពើទ្រោមដែលមានប្រភពទឹកពីអន្លង់ជ្រៃហូរចាក់តាមស្ទឹងក្រាំងពន្លៃ ស្ថិតក្នុងក្រុងឧតុង្គសែនជ័យ ខេត្តកំពង់ស្ពឺ។
 
 
សូមជម្រាបថា គម្រោងស្តារប្រព័ន្ធធារាសាស្ត្រក្រពើទ្រោម គឺជាផ្នែកមួយនៃគម្រោងប្រព័ន្ធធារាសាស្ត្របន្ស៊ាំនឹងអាកាសធាតុ និងនិរន្តរភាពកសិកម្ម ប្រកបដោយភាពធន់(CAISAR) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលធ្វើការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ដ្រឱ្យមានលក្ខណៈទំនើបកម្ម និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើដល់ផលប្រយោជន៍របស់បងប្អូនប្រជាកសិករ និងដើម្បីបញ្ចៀសទឹកជំនន់នៅតាមបណ្ដាខេត្តអនុវត្តន៍គម្រោង។ គម្រោងនេះក៏ផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងប្រយោលដល់ប្រជាជនក្នុងតំបន់ តាមរយៈការផ្គត់ផ្គត់ទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដោយជួយបង្កើនរដូវដាំដុះ និងបង្កើនសេដ្ឋកិច្ចគ្រួសារ។
 
ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងមន្ទីរធនធានទឹក និងឧតុនិយមតាមខេត្តគោលដៅ ត្រូវយកចិត្តទុកដាក់ និងសហការខ្ពស់ចំពោះការងារប្រតិបត្តិការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ ដើម្បីមន្ត្រីជំនាញចុះអនុវត្តន៍កិច្ចការបានល្អ និងរលូន ជាពិសេសម្របសម្រួលលើកិច្ចការងារបរិស្ថាននិងសង្គមឱ្យបានល្អប្រសើរ កាត់បន្ថយហានិភ័យជាអតិបរមាឬការរំខានដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក សូុអុឹម មណីជោតិ ប្រធាននាយកដ្ឋាន ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងអ្នកជំនាញអន្ដរជាតិចុះពិនិត្យ និងថែទាំស្ថានីយរ៉ាដាតេជោសែន


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក អញ្ជើញចុះពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងអភិបាលកិច្ចនៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប


>> លោក សែម សំណាង បន្ដបេសកកម្មដឹកនាំប្រតិភូអន្តរក្រសួង និងទីភ្នាក់ងារ AFD ចុះពិនិត្យការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> សារលិខិតចូលរួមរំលែកទុក្ខរបស់ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា គោរពជូន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ វង គន្ធារី ព្រមទាំងក្រុមគ្រួសារ។

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង