• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រ


ផុសថ្ងៃ: 11-12-2025 | អ្នកអាន: 144 |

Share


នាថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ។
 
 
សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមមានមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ជំនាញការជប៉ុនប្រចាំគម្រោង មន្ត្រីសមភាគីគម្រោង តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងសកលវិទ្យាល័យភូមិន្ទកសិកម្ម និងតំណាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សរុបចំនួន ៤៥ នាក់។
 
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងបញ្ចប់ឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដែលបានរៀបចំនាពេលកន្លងមក។ ឯកឧត្តម បានសំណូមពរដល់សមាជិក សមាជិកាគណៈកម្មាធិការតាមដាន និងត្រួតពិនិត្យការអនុវត្តឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រ សូមចូលរួមពិភាក្សាឱ្យបានផុសផុល និងផ្តល់អនុសាសន៍ល្អៗ ដើម្បីជាធាតុចូលក្នុងការកែលម្អសេចក្តីព្រាងបញ្ចប់ឯកសារស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រឱ្យសមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
 
សូមបញ្ជាក់ថា គម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រនេះ មានរយៈពេល ៤ឆ្នាំ ដោយបានចាប់ផ្តើមដំណើរការសកម្មភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ។ គម្រោងនេះ មានសារៈសំខាន់សម្រាប់ការសិក្សាគ្រោងប្លង់ និងការរៀបចំផែនការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> លោក សូុអុឹម មណីជោតិ ប្រធាននាយកដ្ឋាន ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងអ្នកជំនាញអន្ដរជាតិចុះពិនិត្យ និងថែទាំស្ថានីយរ៉ាដាតេជោសែន


>> ឯកឧត្តម ម៉េង ប៉ូគន្ធ អគ្គនាយក អញ្ជើញចុះពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងអភិបាលកិច្ចនៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ


>> ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងផែនការប្រើប្រាស់ដីតំបន់ជុំវិញបឹងទន្លេសាប


>> លោក សែម សំណាង បន្ដបេសកកម្មដឹកនាំប្រតិភូអន្តរក្រសួង និងទីភ្នាក់ងារ AFD ចុះពិនិត្យការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រអូរអត ក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> សារលិខិតចូលរួមរំលែកទុក្ខរបស់ ឯកឧត្ដមរដ្ឋមន្ដ្រី ថោ ជេដ្ឋា គោរពជូន ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ វង គន្ធារី ព្រមទាំងក្រុមគ្រួសារ។

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង