• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ ជេដ្ឋា​ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៥​ នៃ​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ​ ក្រោមអធិបតីភាពឯកឧត្តម​អភិសន្ដិបណ្ឌិតឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​


ផុសថ្ងៃ: 27-01-2026 | អ្នកអាន: 19 |

Share


នាព្រឹកថ្ងៃអង្គារ ៩កើត​ ខែ​មាឃ ឆ្នាំ​ម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧​ ខែ​មករា ឆ្នាំ​២០២៦​នេះ​ ឯកឧត្តម ថោ​ ជេដ្ឋា​ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម និង​ជាសមាជិក​នៃគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ​ បាន​អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៥​ របស់​គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ​ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង នៃទីស្ដីការក្រសួងមហាផ្ទៃ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​អភិសន្ដិបណ្ឌិត ស សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និង​ជាប្រធានគណៈកម្មាធិការជាតិ​សម្រាប់ការអភិវឌ្ឍ​តាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោមជាតិ​(គ.ជ.អ.ប.) ។​
 
 
សូមជម្រាបថា​ កិច្ចប្រជុំ​លើកទី២៥នេះ​ ​ ​ដើម្បីពិនិត្យ​ ​ពិភាក្សា​ និង​អនុម័ត​លើ​របៀបវារៈសំខាន់ៗ​ចំនួន៥​គឺ៖​ ទី១)កំណត់ហេតុកិច្ចប្រជុំគ.ជ.អ.ប.លើកទី២៤ ទី២)​​វឌ្ឍនភាព​នៃការអនុវត្តផែនការសកម្មភាព​និង​ថវិកាប្រចាំឆ្នាំ២០២៥​និង​លើកទិសដៅឆ្នាំ​២០២៦​​របស់គ.ជ.អ.ប.​ ទី៣)របាយការណ៍​ការវាយតម្លៃ​ពាក់កណ្តាលអាណត្តិនៃកម្មវិធីជាតិ​សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២(២០២១-២០៣០) ទី៤)​ផែនការអនុវត្តរយៈពេល៥ឆ្នាំ​ដំណាក់កាលទី២(២០២៦-២០៣០) នៃកម្មវិធីជាតិ​ដំណាក់កាលទី២ និង​ ទី៥)​ផែនការសកម្មភាពនិងថវិកាឆ្នាំ​២០២៦​របស់គ.ជ.អ.ប.។
 
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ​រយៈពេល១០ឆ្នាំដំណាក់កាលទី២(កជទី២)​​ពីឆ្នាំ​​២០២១ ដល់ឆ្នាំ​២០៣០ ដើម្បី​លើកកម្ពស់​ការផ្ដល់សេវាសាធារណៈ និង​ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ​ ​ស្របតាមគោលការណ៍​នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​ បរិយាប័ន្ន​ សមធម៌សង្គម​ និង​យុត្តិ​ធម៌​ ដែលការគ្រប់គ្រង និង​​ការអនុវត្ត ស្ថិតក្រោម​ការដឹកនាំ និង​សម្របសម្រួល​របស់​គ.ជ.អ.ប.៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រអូរអត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបូមខ្សាច់ នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ សម្រេចបានប្រមាណ ៨០%


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ប្រឡាយមេទី២ ប្លុក E ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង PROGREEN

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង