• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបូមខ្សាច់ នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល


ផុសថ្ងៃ: 28-01-2026 | អ្នកអាន: 8 |

Share


នារសៀលថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ដដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន ចុះពិនិត្យស្ថានភាពបូមខ្សាច់ នៅទីតាំងមួយកន្លែងស្ថិតនៅឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
 
 
ក្នុងដំណើរបេសកកម្ម ដោយមានវត្តមានចូលរួមពីតំណាងក្រសួងនិងមន្ទីរបរិស្ថាន មន្ទីររ៉ែ និងថាមពល មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល និងរាជធានីភ្នំពេញ តំណាងរដ្ឋបាលស្រុកកៀនស្វាយ និងតំណាងរដ្ឋបាលឃុំភូមិធំ ជាច្រើនរូប។
 
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនសមាជិក សមាជិកានៃអង្គប្រជុំអំពីតួនាទីនិងភារកិច្ចរបស់លេខាធិការដ្ឋានគ្រប់គ្រងធនធានខ្សាច់ និងបានចុះពិនិត្យជាក់ស្តែងស្ថានភាពច្រាំងទន្លេនៅតំបន់កោះមាសស្ថិតនៅភូមិកោះប្រាក់ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រអូរអត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបូមខ្សាច់ នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ សម្រេចបានប្រមាណ ៨០%


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ប្រឡាយមេទី២ ប្លុក E ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង PROGREEN

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង