• សូមគោរពជូនពរដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
  •               កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រពវិស័យកសិកម្ម បំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

សារពីឯកឧត្តមរដ្ឋមន្ត្រី


ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម


កម្ពុជាត្រូវការបង្កេីតអាងទឹក ស្តារអាងទឹក និងពង្រីកសក្តានុពលប្រភពទឹកដែលមានស្រាប់ដេីម្បីបំពេញនូវការស្រោចស្រព
វិស័យកសិកម្មនិងបំពេញតម្រូវការសម្រាប់ការប្រើប្រាស់ទឹកស្អាត កាត់បន្ថយបាននូវគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាអតិបរមា

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង PROGREEN


ផុសថ្ងៃ: 27-01-2026 | អ្នកអាន: 20 |

Share


នៅរសៀលថ្ងៃអង្គារ ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង The Global Partnership for Sustainable and Resilient Landscapes (PROGREEN) លើសេចក្តីព្រាងរបាយការណ៍ស្តីពី "ការសិក្សាសេណារីយ៉ូទំនាក់ទំនងរវាងព្រៃឈើ​ និងទឹក សម្រាប់កែលម្អសន្តិសុខទឹកនៅកម្ពុជា" និងសេចក្តីព្រាងរបាយការណ៍ស្តីពី "កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា" ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក។
 
 
សូមជម្រាបថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ក្នុងគោលបំណងគឺដើម្បី ទី១)បង្ហាញពីការសិក្សាសេណារីយ៉ូទំនាក់ទំនងរវាងព្រៃឈើ និងទឹកនៅកម្ពុជា ទី២)បទបង្ហាញស្តីពីកម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា និងទី៣)ពិភាក្សា ផ្តល់មតិយោបល់ និងធាតុចូលលើការសិក្សា និងសេណារីយ៉ូមួយចំនួនជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង PROGREEN។
 
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង PROGREEN លើការគ្រប់គ្រង និងអភិរក្សធនធានទឹក កម្ពុជាផងដែរ៕
 

គំរោងដែលបានបញ្ចប់

ព័ត៌មាន និងព្រឹត្តិការណ៍

>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលប្រព័ន្ធធារាសាស្ត្រអូរអត ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ធំ


>> ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពបូមខ្សាច់ នៅក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ខេត្តកណ្តាល


>> ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ សម្រេចបានប្រមាណ ៨០%


>> ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារគម្រោងជួសជុលនិងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត ប្រឡាយមេទី២ ប្លុក E ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង


>> ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង PROGREEN

ទំនប់អាងទឹក៣០កញ្ញា ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

000 000 000

     000 000 000


info@mowram.gov.kh


អាគារលេខ47, ផ្លូវព្រះនរោត្តម, រាជធានីភ្នំពេញ


f ហ្វេសប៊ុកផេករបស់យើង